Zlatan Ibrahimovic រកបានគ្រាប់បាល់ hat-trick ដំបូងរបស់ខ្លួនក្រោយផ្ទេរទៅ LA Galaxy


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករ Zlatan Ibrahimovic អាចរកគ្រាប់បាល់បញ្ចូលទី hat-trick ដំបូងរបស់គាត់បន្ទាប់ពីការផ្ទេរទៅ LA Galaxy ដែលជាការប្រកួតទល់នឹងក្រុម Orlando City បញ្ចប់ទៅក្នុងលទ្ធផល 4-3 កាលពីយប់ថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានរកគ្រាប់បាល់បីគ្រាប់របស់ខ្លួនជួយឲ្យ LA Galaxy យកឈ្នះ Orlando City  ក្នុងនាទី ៤៧ នាទី៦៧ និងនាទី៧១ ពោលគឺ ២៤នាទីក្នុងតង់ទី២។

កីឡាករ Ibrahimovic មានវ័យ 36 ឆ្នាំហើយប៉ុន្តែគាត់នៅតែអាចបង្ហាញទម្រង់លេងយ៉ាងល្អដោយអាចរកគ្រាប់បាល់បាន 15 គ្រាប់ក្នុងការបង្ហាញខ្លួន 17 លើកឲ្យ ក្រុមនៅសហរដ្ឋអាមេរិកមួយនេះ ។

យប់មិញ Zlatan Ibrahimovic ធ្វើរឿងដែលមិនគួរឲ្យជឿដោយអាចរកគ្រាប់បាល់បាន ៣គ្រាប់ ហើយអាចបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលទីចំនួនមួយគ្រាប់ទៀតដែលជាកំណត់ត្រាល្អមួយរបស់ខ្លួនមុនពេលដែលគាត់សម្រេចចិត្តចូលនិវត្តន៍ពេលណាមួយ។

៩ ប្រកួតចុងក្រោយរបស់ LA Galaxy គឺមិនដែលចាញ់សោះហើយស្ថិតក្នុងចំណាត់ថ្នាក់ទី 3 នៅក្នុងកម្មវិធី Western Conference៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង