Zlatan Ibrahimovic អាចនឹងផ្ទេរទៅ LA Galaxy បន្ទាប់ពីចាកចេញពី Manchester United


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែ​ប្រយុទ្ធ​វ័យ​៣៦ឆ្នាំ​រូបនេះបាន​ផ្ទេរ​ពី​ Paris Saint Germain កាល​ពី​ឆ្នាំ​២០១៦​ ហើយ​រក​បាន​២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៣ប្រកួតឲ្យ​ក្រុមបិសាច​ក្រហម​។​​ ពោលកិច្ចសន្យារបស់គេនិងក្រុមបិសាច​ក្រហមនឹង​បញ្ចប់នៅរដូវក្តៅនេះ។

កីឡាករ Zlatan Ibrahimovic បានសរសេរលើ​ Instagram របស់ខ្លួនថា៖ “វាដល់ពេលវេលាដើម្បីបន្តដំណើរទៅមុខទៀតហើយបន្ទាប់ពីពីររដូវកាលដ៏អស្ចារ្យជាមួយនឹងក្រុម Manchester United សូមអរគុណដល់ក្លឹបអ្នកគាំទ្រ,ក្រុមការងារ, គ្រូបង្វឹក, បុគ្គលិក, និងអ្នកទាំងអស់ ដែលបានជួយខ្ញុំកន្លងមក”​ ។

ក្រុម​ Man United វិញ​ក៏​បាន​ចេញ​សារ​មួយ​តប​ទៅ​វិញ​ផងដែរ៖​ “អ្នករាល់គ្នានៅទីនេះសូមអរគុណដល់ Zlatan ចំពោះការរួមចំណែករបស់គាត់ជួយដល់ក្រុមចាប់តាំងពីការមកដល់របស់គាត់ហើយើងសូមជូនពរអោយគាត់មានអនាគតល្អ “។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង