អុញចង់ទៅផ្ទះ បែរជាទៅចូលហាងអ៊ុតសក់វិញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់មិនប្រសប់បើករថយន្តបានដាក់លេខ ថយក្រោយខ្វះការប្រុងប្រយ័ត្នបានច្រឡំជាន់ហ្គែ ស្មានថាហ្វ្រាំងជ្រុលចូលទៅក្នុងផ្ទះអ៊ុតសក់ស្រីលាភ សាឡន បណ្តាលឲ្យបាក់ទ្វារផ្ទះអស់មួយផ្ទាំងរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកទូរដាក់សម្ភារៈគ្រឿងអ៊ុតសក់បណ្តាលឲ្យបែកនិងខូចខាតសម្ភារៈបន្តិចបន្តួចមួយចំនួនទៀត​ ទើបរថយន្តអស់ល្បឿនផ្ទប់ជាប់ទៅមុខលែងរួច សំណាងល្អគ្នានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ៈ១០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៣២AB០ ផ្លូវ១៣៤ ខាងលិចផ្សារញ៉ែក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោគ។

យោងតាមប្រភព ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ដើរតម្រង់ទៅបើក រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AP-2570 ចតក្បាលទៅកើតនៅចំណុចកើតហេតុលើគោលបំណងរយ៉ែបត់ក្បាលទៅលិចដើម្បីបើកត្រឡប់ទៅផ្ទះ ទើបរយ៉ែក្បាលបានពាក់កណ្តាលច្រឡំជាន់ហ្គែស្មានតែហ្វ្រាំងក៏ជ្រុលគូទបុកចូលហាងអ៊ុតសក់ បណ្តាលឲ្យបាក់ទ្វារផ្ទះអស់មួយផ្ទាំងរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកទូរសំរាប់ដាក់សម្ភារៈអ៊ុតសក់ឲ្យបែកនិងសម្ភារៈមួយចំនួនទៀត ទើបរថយន្តបង្ករផ្ទប់ជាប់ទៅណាលែងរួច សំណាងល្អមិនបង្ករឲ្យមានអ្នករងរបួស ហើយបុរសវ័យចំណាស់នោះ បានរៀបរាប់ប្រាប់អ្នកនៅនឹងកន្លែងកើតហេតុថា រូបគាត់មិនប្រសប់បើករថយន្តនោះទេ ហេតុនេះហើយបានធ្វើឲ្យបង្ករការខូចខាតទ្រព្យសម្បត្តិយ៉ាងដូចច្នេះ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្រុះសម្រួលគ្នា ខាងភាគីម្ចាស់ផ្ទះឲ្យភាគីខាងរថយន្តចេញថ្លៃធ្វើទ្វារថ្មីនិងសម្ភារៈមួយចំនួន ចំណែកខាងភាគីបង្ករសុខចិត្តចេញថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង