លោកកូនចិត្តខ្លាំង! ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងដើរលេងយប់លួចទៅចងកសំលាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល៖ កូនប្រុសកំពូលចិត្តឡើងហួសជ្រុលដល់៨០ គ្រាន់តែឪពុកម្តាយ ស្តីបន្ទោសរឿងដើរលេងយប់ បែជាលោកកូនចិត្តខ្លាំងខឹង ចងកសម្លាប់ខ្លួនបាត់ រហូតដល់ព្រឹក វេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ទើបប្រទះឃើញ ស្លាប់នៅលើចុងអំពិល ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្កកណ្ដាល ។

សាកសពជនរងគ្រោះ

យុវជនចិត្តដាច់ខាងលើមានឈ្មោះ អួន ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ អួន យ៉ានអាយុ៥៣ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ សន សារីអាយុ៤៨ឆ្នាំ មុខរបរកសិករ ។

សាកសពជនរងគ្រោះ

តាមប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះវិលមកពីដើរលេងវិញ ត្រូវបានឪពុកម្តាយ ស្តីបន្ទោយ ដោយសារជនរងគ្រោះដើរលេងបាត់ៗសុឹងរាល់យប់ទៅហើយ ក្រោយពីស្តីប្រដៅហើយ នាំគ្នាចូលសម្រាកបាត់អស់ទៅ ស្រាប់តែនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា នេះក្រុមគ្រួសារភ្ញាក់ពីដំណេក ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ដោយយកក្រមាចង់ភ្ជាប់ជាមួយមែកអំពិល ខាងក្រោយផ្ទះ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

សាកសពជនរងគ្រោះ

ដើមអំពិលដែលជនរងគ្រោះចងកសំលាប់ខ្លួន

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង