យីឌុបដាច់ហ្វ្រាំងទៅថើបកុងទឺន័រ អ្នករបួសធ្ងន់គឺសន្តិសុខ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តកុងទឺន័រមួយគ្រឿង បើកបត់ចូលរោងចក្រ ស្រាប់តែមានរថយន្តយីឌុបមួយគ្រឿងផ្សេងទៀត ដាច់ហ្វ្រាំងបើកលឿនស្លេវមកកៀរពីខាងស្តាំ បណ្តាលឲ្យរក្បាលរថយន្តកុងទឺន័រ ប៉ើងធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ រថយន្តខូចខាតអស់មួយចំហៀងនិងបែកកង់ សន្តិសុខម្នាក់ហោះប៉ើងធ្លាក់ចូលប្រឡាយ រងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រកាត់ដេរ ហាត់តា ជាប់ផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាក ហុីណូ យុីឌុប ទ្រុងដឹកទំនិញ ពណ៌បៃតង ស ពាក់ស្លាកលេខ កំពង់ធំ 3A-0892 អ្នកបើកបរមិនស្គាល់ឈ្មោះ ។ ចំណែករថយន្តកុងទឺន័រ ម៉ាក ហុីណូ ពណ៌ ខៀវ ឆ្នូតបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-1142 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត សុខ កន រងការខូចខាត អស់ផ្នែកខាងឆ្វេង បែកកង់ ក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយ ។

 

តាមប្រភពពីកងសន្តិសុខយាមប្រចាំរោងចក្រខាងលើ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងទឺន័រ របស់ក្រុមហ៊ុន សុខ កន បើកពីកើតទៅលិច លុះដល់ចំណុចខាងលើ រថយន្តបើកបត់ចូលរោងចក្រ នៅខាងស្តាំដៃ ខណៈដែល សន្តិសុខ រោងចក្រកំពុងពិនិត្យ សុីញ៉ូ រថយន្តកុងទឺន័រចូលរោងចក្រ ស្រាប់តែរថយន្តបង្ក យុីណូ មួយគ្រឿងទៀត បើកពីកើតទៅលិច ល្បឿនលឿនវ៉ាក់អើ សង្ស័យដាច់ហ្វ្រាំង ទើបជាន់មិនជាប់ ជ្រុលចូលទៅខាងស្តាំបុករុញក្បាលរថយន្តកុងទឺន័រ ធ្លាក់ចូលប្រឡាយទឹកស្អុយ ធ្វើឲ្យសន្តិសុខម្នាក់កំពុងឈរសុីញ៉ូ រថយន្តប៉ើងហោះចូលប្រឡាយ រងរបួសធ្ងន់ ត្រូវបាន រថយន្តរោងចក្រដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យរថយន្តទាំង២គ្រឿង ទទួលរងការខូចខាត ផ្នែកខាងក្បាលធ្ងន់ មួយគ្រឿងធ្លាក់ចូលប្រឡាយទឹក ។

ក្រោយកើតហេតុ រថយន្តទាំង ២គ្រឿងសមត្ថកិច្ចជំនាញខណ្ឌ ចុះទៅពិនិត្យ រួចរាយការណ៍ជំនាញស្នងការក្រុង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ពាក់ព័ន្ធទៅនឹងខូចខាត សម្ភារៈ របស់ក្រុមហ៊ុនរោងចក្រមួយចំនួនផងដែរ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង