ចំមែន !​ ដឹងថាខ្លួនឯងដឹកខ្ពស់ហើយនៅបើកចូលផ្លូវក្រោមស្ពានទៀត ឥឡូវមានរឿងហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ហេតុការណ៍មួយបានធ្វើឲ្យផ្អើលទាំងព្រឹកដែលបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន M70 មួយគ្រឿងជាប្រភេទរថយន្តធន់ធំ និងដឹកទំនិញយ៉ាងខ្ពស់ បានបើកខ្វះការប្រយ័ត្នចូលផ្លូវខាងក្រោមស្ពាន ទៅទាក់ជាមួយនឹងទុយោទឹកដែលនៅខាងលើស្ពានរួមនិងបណ្តាញខ្សែរភ្លើងនិងអំពូលភ្លើងបំភ្លឺស្ពាន បណ្តាលឲ្យបែករងការខូចខាតទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តរបស់ក្រុមហ៊ុន M70 មួយគ្រឿងពាក់ស្លាកលេខ ក្រុងប៉ៃលិន 3A-0051 ដែលមានក្បាលរថយន្តពណ៌សលាយលឿង និងដឹកទំនិញនៅលើរថយន្តយ៉ាងខ្ពស់និងពេញរថយន្ត បើកបរតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ រថយន្តបានបើកចូលមកតាមផ្លូវក្រោមដីនៃស្ពានអាកាសស្ទឹងមានជ័យ តែដោយសារតែកម្ពស់ទំនិញដែលដឹកនោះខ្ពស់ខ្លាំងពេកក៏បណ្តាលឲ្យបុកជាមួយនឹងបំពង់ទុយោទឹក ដែលបំពាក់នៅជាប់ស្ពានខាងលើ បណ្តាលឲ្យបាក់ រួចបន្តទាក់ជាមួយនឹងខ្សែភ្លើងរួមទាំងអំពូលភ្លឺបំភ្លឺស្ពាន បន្ថែមទៀតបណ្តាលឲ្យរងការខូចខាតតែម្តង។

ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង