សយជាន់សយ ! បុរសម្នាក់បាត់ម៉ូតក្រោយពីសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនយកទៅសួរនាំ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿងក្រោយពីត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនយកទៅសួរនាំដោយមិនបានយកម៉ូតូរបស់គាត់ទៅជាមួយហើយត្រូវជនសង្ស័យលួចយកទៅបាត់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវភ្លោះខាងលិចវត្តភ្នំ ទល់មុខសណ្ធាគារ សាន់ វ៉េ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ ទូច សេងហាន ភេទប្រុស អាយុ៣៨ មានមុខរបស់ជាអ្នករត់ម៉ូតូឌុបបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមកអង្គុយលេងជាមិត្តភ័ក្តពីរនាក់ទៀតដែលជាអ្នករត់រឺម៉កកង់បីនៅខាងមុខសណ្ធាគារ សាន់ វ៉េ ហើយក៏មានកម្លាំងសមត្ថកិច្ចជិះល្បាតក៏ហៅពួកគាត់សួរនាំនិងឆែកឆេលើខ្លួនរបស់គាត់តែមិនឃើញអ្វីនោះទេហើយថែមទាំងវាយពួកគាត់ទៀតផង។

ប្រភពបានបន្តថា ក្រោពីឆែកឆេនៅកន្លែងកើតហេតុរួចសមត្ថកិច្ចក៏នាំពួកគាត់យកមកសួរនាំនៅប៉ុស្ដិ៍វត្តភ្នំបន្តទៀត ដោយមានការភ័យខ្លាចនិងការវាយរបស់សមត្ថកិច្ចធ្វើអោយគាត់ភ្លេចម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៥បិតតែមឡើងឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1A-4243 ហើយពេលដែលមកដល់ប៉ុស្ដិ៍សមត្ថកិច្ចទើបនឹកឃើញម៉ូតូក៏ទៅរកវិញ តែត្រូវជនឈ្លៀតឱកាសលួចយកទៅបាត់។ចំណែកសមត្ថកិច្ចបានអោយដឹងថា កម្លាំងបានជិះល្បាតក្នុងមូលដ្ធានហើយដោយមានការសង្ស័យក៏ឃាត់សួរនាំហើយក៏មិនដឹងថារូបគាត់មានម៉ូតូដែរ។
គួរបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញតែងតែមានករណីឆក់ប្លន់ស្ទើរតែជារៀងរាល់យប់ធ្វើអោយប្រជាពល់រដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង៕ អត្ថបទដោយ ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង