អីយ៉ាស់! ធំក្លិនមិនស្រួល ចេញពីការិយាល័យរដ្ឋបាលខណ្ឌសែនសុខហើយតើ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ អាក់អន់ស្រពន់ចិត្ត រាល់ធ្វើកិច្ចការងាររដ្ឋបាលសាធារណៈ ពេលដែលកាន់ឯកសារ ក្រោយពីលោកអភិបាលចុះហត្ថលេខាហើយ នៅតែបោះត្រា កាន់យកទៅផ្នែករដ្ឋបាល បែជាកិកកុកឲ្យរងចាំថ្ងៃនេះ រងចាំថ្ងៃនោះ បង្កឲ្យរាំងស្ទះការងារ ពេលវេលារបស់ពលរដ្ឋ រហូតអូសបន្លាយរាប់សុឹបខែក៏សឹងតែមាន។

តាមអ្វីដែលប្រជាពលរដ្ឋលើកត្អូញត្អែឡើងហាក់ដូចជាយ៉ាប់យុើនណាស់ រាល់ពេលដែលពួកគាត់ធ្វើឯកសារសាធារណៈផ្សេងៗម្តងៗនៅខណ្ឌសែនសុខនោះ ផ្តោតធ្ងន់ទៅលើ អ្នកស្រី សុង សុភា មុខងារជា ប្រធានការិយាល័យរដ្ឋបាល ខណ្ឌសែនសុខ ។ ពលរដ្ឋបានត្អួញថា ឯកសារមួយចំនួន ត្រូវបាន លោកអភិបាល ចុះហត្ថលេខាហើយ លុះកាន់ទៅបោះត្រា នៅផ្នែករដ្ឋបាល បែជាអ្នកស្រី សុង សុភា មិនបោះត្រា ទៅតាមច្បាប់ការងាររដ្ឋបាល ច្រកចេញចូលតែមួយ ឲ្យរងចាំថ្ងៃនេះ រងចាំថ្ងៃនោះ អូសបន្លាយពេលវេលា ស្រេចតែតាមចិត្តនឹកឃើញ ។

តាមប្រភពមួយលួចខ្សឹបប្រាប់ បានបង្ហើបឲ្យដឹងថា កន្លងមក អ្នកស្រី សុង សុភា សូម្បី លោកបុឹល កុសល អភិបាលខណ្ឌសែនសុខ ធ្លាប់ណែនាំ ការងារជាប្រព័ន្ធបម្រើប្រជាពលរដ្ឋ ហើយអនុវត្តន៍ឲ្យចំគោលដៅ តែអ្នកស្រីប្រធានការិយាល័យរដ្ឋបាលរូបនេះ មិនខ្ចីខ្វល់ មិនរវល់ ធំអីជាងអ្នកស្រីកាន់ត្រា ទោះជាលោកអភិបាល ចុះហត្ថលេខាក៏ចុះទៅ។ តែបើតាមប្រភពផ្សេងមួយទៀត មិនច្បាស់ការ បានឲ្យដឹងថា អ្នកស្រីសុង សុភា មានឥទ្ធិពលខ្សែហរ ខ្ពស់ជាង នាយករដ្ឋបាល សូម្បីតែលោក បុឹល កុសល ក៏អ្នកស្រីមិនព្រឺជាមួយផង រហូតដល់ពលរដ្ឋលើកឡើងថា ចុះបើខ្លាច គោរពប្រព័ន្ធការងារ ពេលលោកអភិបាលចុះហត្ថលេខាហើយ ហេតុអ្វី បោះត្រា លើសពេលកំណត់អីញ្ចឹង សូម្បីពលរដ្ឋធ្វើឯកសារ បញ្ជាក់សំបុត្រកំណើត រាប់សិបខែទើបបាន ។

ទាក់ទិនជុំវិញ រឿងក្លិនអាស្រូវដែលប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋនេះ បានកើតមានទៅលើ រដ្ឋបាលខណ្ឌសែនសុខ។ អ្នកសាពត៌មាន សុំការបំភ្លឺ ពីលោក បុឹល កុសល អភិបាលខណ្ឌសែនសុខដែរ តាមរយៈទូរស័ព្ទ តែលោកឆ្លើយប្រាប់ថាជាប់រវល់ប្រជុំ នាល្ងាចថ្ងៃអាទិទ្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ រហូតដល់ងឿងឆ្ងល់ដាក់ការសង្ស័យ លោកអភិបាលខណ្ឌ ខ្លាចបារមី អ្នកស្រីសុង សុភា ហើយមើលទៅ ទើបមិនហ៊ានឆ្លើយតប៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង