អីយ៉ាឡូយម៉េះ ខាងឬស្សីកែវ ធ្វើភ្លាមបានភ្លាមហ្មង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះធ្វើ និងចែកជូនប្រជាពលរដ្ឋភ្លាមៗតែម្តង នូវអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់នោះ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ។

ក្នុងការចុះចែកដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ រួមទាំងលោកអភិបាលរង អធិការង និងមន្ត្រីក្រោមឱវាទជាច្រើន បានចុះទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដើម្បីប្តូរ-ផ្តល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ មានទីលំនៅអចិន្ត្រៃយ៍ ក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដែលពីមុនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខណ្ឌសែនសុខ បច្ចុប្បន្នផ្ទេរមកក្រោមការគ្រប់គ្រងរដ្ឋបាលខណ្ឌឫស្សីកែវ ។

លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងយុទ្ធនាការចុះធ្វើសៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងភូមិកោះអណ្តែតនេះ គឺដោយសារពួកគាត់ទើបនឹងផ្លាស់ចេញពីការគ្រប់គ្រងរដ្ឋបាលនគរបាលខណ្ឌសែនសុខ អោយមកគ្រប់គ្រងដោយរដ្ឋបាលខណ្ឌឬស្សីកែវវិញ ដូចនេះពួកគាត់នឹងមានតម្រូវការប្រើប្រាស់នៅសៀវភៅស្នាក់នៅថ្មី។

លោកអភិបាលបានបន្តទៀតថា ក្នុងនាមលោកជាអភិបាលខណ្ឌលោកនៅតែបន្តខិតខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ មិនព្រងើយកន្តើយចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ហើយលោកបានដឹកនាំកម្លាំងមន្ត្រីជំនាញមកធ្វើសៀវភៅស្នាក់នៅថ្មីនិងធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុដល់ទីកន្លែងខ្នងផ្ទះដោយធ្វើភ្លាមបានភ្លាមដោយមិនចាំបាច់ចំណាយពេលយូរនិងមិនពិបាកធ្វើដំណើរទៅកាន់អធិការដ្ឋានខណ្ឌនិងរដ្ឋបាលនគរបាលប៉ុស្តិ៍ ពិសេសមិនអស់បង់ថ្លៃសេវាលុយកាក់ទៀតផង។

ក្នុងឱកាសនោះផងដែរលោកវរៈសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌឬស្សីកែវ បានមានប្រសាសន៍អោយដឹងទៀតថា ចំនួនប្រជាពលរដ្ឋដែលទើប កាត់ចេញពីខណ្ឌសែនសុខមានចំនួនជាង៦០០គ្រួសារ ដែលត្រូវការផ្លាស់ប្តូរសៀវភៅស្នាក់នៅថ្មីហើយសមត្ថកិច្ចខណ្ឌឬស្សីកែវ បានចុះមកធ្វើជូនរយៈពេលជាច្រើនថ្ងៃ ដោយបានប្រគល់ជូនប្រជាពលរដ្ឋនូវសៀវភៅស្នាក់នៅចំនួន២៣៨គ្រួសារហើយ លោកនឹងបន្តធ្វើជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាដោយមិនមានការបង់ប្រាក់នោះទេ។ ចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនបានមកដោយពួកគាត់ខ្លះពិការភាព ចាស់ជរា និងប្រជាពលរដ្ឋខ្លះទៀតមានជំងឺមិនអាចមករួចលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌនិងចុះធ្វើការចែកជូនដល់គេហដ្ឋានតែម្តង។

លោកអធិការ បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះអណ្តែតទាំងមូលជួយផ្សព្វផ្សាយតៗគ្នាអោយមកធ្វើសៀវភៅស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា និងបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋបន្ថែមទៀតថាប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជួបប្រទះនឹងក្មេងទំនើងបង្កការអុកឡុករំខានដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ព្រមទាំងមានអ្នកជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀន សូមជួយរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ទុកអោយលោកដឹកនាំកម្លាំងចុះមកបង្ក្រាបជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

ក្នុងគ្រានោះប្រជាពលរដ្ឋក៏ថ្លែងអំណរ អគុណដល់លោកអភិបាល និងលោកអធិកាខណ្ឌដែលបានយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅដល់ពួកគាត់ដែលពុំធ្លាប់មានពីមុនមក៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង