កាន់តែធ្ងន់ធ្ងរហើយ! កម្មកររោងចក្រ ញ៉ូអូរៀន ដួលសន្លប់ជាង២០នាក់ទៀតនៅព្រឹកនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ញ៉ូអូរៀន ដែលមានទីតាំងស្ថិងនៅក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក្រោយពីផ្ទុះរឿង កើតមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ ជិត១០០នាក់ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ហើយស្ងប់ស្ងាត់បាត់ទៅវិញ ទើបតែបាន២ថ្ងៃសោះ មកដល់វេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី០៩ ខែសីហានេះ កម្មករចំនួន២៦នាក់ នៅតែមានបន្តអារម្មណ៍ភិតភ័យ មិនដឹងមកពីមូលហេតុអ្វីឲ្យច្បាស់កាលបើអត់មានសមត្ថកិច្ច ជំនាញខាងណាហ៊ានចូលត្រួតពិនិត្យ រកប្រភពនៃមូលហេតុ ទើបរហូតមកដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយពីកម្មករចូលបម្រើការងារក្នុងរោងចក្រអស់ ស្រាប់តែកើតកុលយុគអារម្មណ៍ កម្មករ ឈានដល់ដួលសន្លប់សារជាថ្មីទៀតហើយ ក្នុងស្ថានការណ៍បែបនេះ កម្មករត្រូវបានដឹកបញ្ជូនចេញ ទៅគ្លីនិកមូលមិត្ត ស្ថិតនៅផ្លូវវេងស្រេង ក្បែរនោះផងដែរ ។

តាមប្រជាពលរដ្ឋ កម្មកររោងចក្រ បានឲ្យដឹងថា ដូចជារឿងច្រំដែលៗពេកទៅហើយ ខណៈដែលមូលហេតុពិត យ៉ាងណានោះ ពុំមានមន្រ្តីខាងណាអះអាងជាសាធារណៈឲ្យច្បាស់ឡើយ គ្រាន់តែមានការលើកឡើង សន្និដ្ឋានផ្សេងៗគ្នាទាំងភាពស្រពិចស្រពិល ។
តែបើតាមខាងតំណាងរោងចក្រ និយាយបែបជំនឿអរូបិយ ថាក្នុងរោងចក្រ មានខ្មោច ទើបធ្វើឲ្យកម្មករ ភិតភ័យរហូតដល់សន្លប់។ តែបើតាមការលើកឡើងរបស់កម្មករ តែមិនច្បាស់ការទេ បានឲ្យដឹងថា មកពីធំក្លិនក្រណាត់ទើបដឹកចូល ទើបធ្វើឲ្យបរិយាកាសក្នុងរោងចក្រ ហាក់បីដូចអាអ័ព្វអួរ ប៉ះពាល់ដល់អារម្មណ៍ សុខភាព ទើបនៅព្រឹកថ្ងៃទី០៩ ខែសីហានេះ មានកម្មករចំនួន២៦នាក់ ដួលសន្លប់ ត្រូវបានដឹកបញ្ជូនទៅគ្លីនិកមូលមិត្ត និងគ្លីនិកសុខលាភមេត្រី តែមូលហេតុមកពីអ្វីឲ្យច្បាស់នោះនៅតែអត់ដឹងដដែល៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង