ប្រពន្ធចិត្តអប្រិយ ចាកចោលផ្ទះជិត៣ឆ្នាំមកវិញបង្កហឹង្សាវាយប្តីនឹងស្បែកជើងបែកក្បាលហូរឈាមស្រោចខ្លួន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ អំពើហឹង្សាមួយបានកើតឡើង បណ្តាលអោយបុរសជាអ្នករត់ ម៉ូតូឌុបម្នាក់ រងរបួសបែកក្បាល ហូរឈាមស្រោចខ្លូន។ អំពើហឹង្សានេះកើតឡើង ដោយសារស្ត្រីជាប្រពន្ធ បានចាកចោលពីផ្ទះរយៈពេលជិត ៣ឆ្នាំ លុះពេលត្រឡប់មកវិញ បែរជាបង្កហឹង្សា ដោះស្បែកជើងវាយក្បាលប្តីតែម្តង។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦ៈ១៥នាទី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិឃ្លាំងសាំង ក្រុម៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ទឹម សុម៉េធ អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅផ្ទះកើតហេតុ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានអោយដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ ខៀវ ចាន់ធឿន អាយុ៣៧ឆ្នាំ ( ជនសង្ស័យ ) បានចាកចេញពីគាត់ទៅរស់នៅកន្លែងផ្សេងប្រមាណជិត ៣ឆ្នាំមកហើយ។ នៅក្នុងអំឡុងពេលនោះ ប្រពន្ធតែងតែ មករករឿងដេញគាត់អោយចេញពីផ្ទះ ប៉ុន្តែគាត់មិនព្រមចេញនោះទេ ដោយសារផ្ទះនេះ រូបគាត់បានខិតខំរកស៊ី សន្សំលុយទិញទាំងលំបាក ទម្រាំបានរស់នៅដល់សព្វថ្ងៃនេះ។

បងប្រុស ទឹម សុម៉េធ ប្រាប់បន្ត អោយដឹងថា លុះដល់ព្រឹក កើតហេតុ ប្រពន្ធរបស់គាត់បាន ជិះម៉ូតូ ម៉ាក Click ពណ៍ស ពាក់ស្លាកលេខ អ.ហ មិនចាំលេខ មកតែម្នាក់ឯង បានមកគោះទ្វារ ព្រមទាំងស្រែកឡូឡាបង្ករឿងទាំងព្រឹក ខណៈរូបគាត់បើកទ្វារបាន តែបន្តិច ប្រពន្ធរបស់គាត់បាន ដោះស្បែកជើងស្ទុះមកវាយចំក្បាលគាត់ពីក្រោយចំហៀងខាងឆ្វេង ចំនួន ២ ទៅ៣ ស្បែក បណ្តាលអោយបែកហូរឈាមស្រោចខ្លួន គ្រានោះប្រពន្ធរបស់គាត់ក៏ បានស្រែកគំរាមថា ទៅប្តឹងដល់ទីណា ក៏ប្តឹងទៅ ក៏គេមិនខ្លាចដែរ។ ក្រោយពីបង្កហេតុ ប្រពន្ធរបស់គាត់ បានស្រវាឡើងបញ្ឆេះម៉ូតូជិះចេញទៅបាត់ ដោយឡែករូបគាត់ ក៏ប្រញាប់រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ ដើម្បីជួយអន្តរាគមន៍ផងដែរ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង