នាំមកជូនដោយ៖

តើការធ្វើការពេលយប់ ផ្តល់ផលប៉ះពាល់ដល់សុខភាព ខ្លាំងប៉ុណ្ណា?


ទំហំអក្សរ៖ S M L

ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ធ្វើការនៅពេលយប់ ធ្វើអោយខ្លួនប្រាណ មានដំណើរការ មិនប្រក្រតី និងធ្វើអោយ ប៉ះពាល់ដល់សុខភាព រយៈពេលវែង។

ពួកគេបាន រកឃើញថា ការគេងដែលមាន ពេលវេលាច្របូកច្របល់ បណ្តាលអោយមាន ការខូចខាតយ៉ាងធំធេង ចំពោះ DNA របស់យើង។ នេះអាចបញ្ជាក់បាន ពីមូលហេតុដែល ធ្វើអោយយើង មានអារម្មណ៍ធុញទ្រាន់ នៅពេល ដែលយើងនឿយហត់ ក្រោយពេលដែលធ្វើដំណើរ តាមយន្តហោះ និងមូលហេតុ ទាក់ទងនឹង វេនការងារ ដែលបង្កអោយមាន បញ្ហាសុខភាព ដូចជាចាប់ពីភាពធាត់ ជ្រុលពេកក្លាយជា ជំងឺទឹកនោមផ្អែម។

អ្នកស្រាវជ្រាវ មកពី សាកលវិទ្យាល័យ Surrey បានបន្ថយ ពេលវេលាគេង៤ម៉ោង ក្នុង១ថ្ងៃ សម្រាប់រយៈពេល ៣ថ្ងៃរបស់បុរស២២នាក់ នឹងស្ត្រី៤នាក់ ដែលសុទ្ធតែមានសុខភាពល្អ។ ការធ្វើតេស្តឈាម បានបង្ហាញអោយ ឃើញថា ដំនើរការរបស់ ហ្សែន (gene) ដែលមានសភាពល្អ អំឡុងពេលដែល មានការគេងធម្មតានោះ បានដំនើរការលើស ឬក៏តិចជាងធម្មតា អំឡុងពេលដែលមានការ បន្ថយម៉ោងដំណេកនេះ។

យោងតាមលោក Dr. Simon Archer ដែលជា អ្នកស្រាវជ្រាវ បានប្រាប់ BBC ថា ឧទាហរណ៍ ហ្សែនមួយចំនួន សម្រាប់ការពារ រាងកាយប្រឆាំង នឹងមេរោគ មានដំណើរការនៅ ពេលថ្ងៃ ខ្លាំងជាង ពេលយប់។ ប៉ុន្តែចំពោះ ការងារវេនយប់ ការគេងនៅពេលថ្ងៃ រួចធ្វើការនៅ ពេលយប់ ធ្វើអោយចង្វាក់នៃ ដំនើរការ មួយនេះ មានការ រំខានយ៉ាងខ្លាំងបំផុត។ គាត់បានបន្ត ទៀតថា លើសពី ៩៧%នៃ ចង្វាក់ដំនើរការ របស់ហ្សែន នឹងមិនមាន ភាពស៊ីចង្វាក់គ្នា ជាមួយនឹង ការគេងក្នុងពេល មិនសមរម្យបែបនេះឡើយ ហេតុនេះហើយ ទើបធ្វើអោយយើង មានអារម្មណ៍មិនល្អ នៅពេលដែលយើង ធ្វើការក្នុងវេនយប់។

អ្នកស្រាវជ្រាវ ម្នាក់ទៀតគឺ លោកសាស្ត្រាចារ្យ Derk Jan Dijk បានពន្យល់ពី ផលប៉ះពាល់អាក្រក់នេះ ថា ការស្រាវជ្រាវមួយនេះ អាចជួយអោយយើង យល់ពីផលអវិជ្ជមាន ដែលទាក់ទងទៅនឹង វេនធ្វើការ របស់យើង ការធ្វើដំនើរ តាមយន្តហោះ និងល័ក្ខខ័ណ្ឌដ៏ទៃទៀត ដែលធ្វើអោយ ដំនើរការហ្សែន របស់ពួកយើង មានការរំខាន។

អ្នកជំនាញផ្សេងទៀត បាននិយាយថា វាធ្វើអោយយើង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះផលអាក្រក់ ដ៏ធំមួយនេះ ដែលវាកើតឡើង ត្រឹមតែរយៈពេល ពីរបីសប្តាហ៍ប៉ុណ្ណោះ នៃការគេង មិនត្រឹមត្រូវ។ បើសិនជាមាន រយៈពេលយូរ ផលអាក្រក់នេះ ក៏កើនឡើង ជាលំដាប់ អាចធ្វើអោយប៉ះពាល់ដល់ សុខភាពយ៉ាងធ្ងន់ធ្ងរ ផងដែរ។

នេះគឺជា រឿងដ៏ធំមួយ ដែលអ្នកធ្វើការ ពេលយប់គ្រប់គ្នា មិនគួរមើលរំលង។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង