ប្លែកមែន! នារីម្នាក់នេះ ចាញ់កូន នឹកឃ្លានបរិភោគ សាប៊ូបោកខោអាវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ វាជារឿងដ៏ចម្លែកមួយ តែយើងធ្លាប់បានឮច្រើនមកហើយ អំពីស្ត្រីដែលមានផ្ទៃពោះ ហើយស្រាប់តែនឹកឃើញឃ្លាន ចង់បរិភោគវត្ថុផ្សេងៗ មួយចំនួនដែលមនុស្ស យើងធម្មតាមិនអាច បរិភោគកើតនោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ករណីនេះក៏បានកើតទៅលើ នារីម្នាក់មានឈ្មោះថា Michaela Martin អាយុ២៣ឆ្នាំ ដែលនាងកើតមាន អាការៈចម្លែក នឹកឃើញឃ្លាន បរិភោគម្សៅសាប៊ូបោកខោអាវ ខណៈពេលដែលនាង ពរពោះកូនទី២។

បើតាមការបញ្ជាក់ របស់ប្រភពបានឲ្យដឹងថា អាការៈចម្លែកមួយនេះ គឺកើតឡើងនៅក្នុង អំឡុងពេលត្រីមាសទីបី នៃការពរពោះរបស់ Michaela ដោយកាលនោះ នាងបានធុំក្លិនម្សៅសាប៊ូ ហើយស្រាប់តែកើត មានអារម្មណ៍ចង់បរិភោគ វាយ៉ាងខ្លាំង ភ្លាមៗតែម្តង។ បន្តមកទៀត ដោយសារទប់អារម្មណ៍មិនបាន នាងក៏បានចាប់យក ម្សៅសាប៊ូនោះមួយដៃ មកដាក់ក្នុងមាត់ ហើយទំពារវា ហើយការបរិភោគ ម្សៅសាប៊ូបែបនេះ ក៏ចាប់ផ្តើមតរហូតមក តែម្តងទៅ។

ក្នុងនោះ Michaela ក៏បាននិយាយផងដែរថា “ក្រោយពីខ្ញុំ បានសាកបរិភោគម្សៅសាប៊ូ បោកខោអាវ ម្តងរួចមក អារម្មណ៍របស់ខ្ញុំ នៅតែចង់បរិភោគវា ហាក់មិនចេះឆ្អែតឆ្អន់នោះឡើយ ម្យ៉ាងខ្ញុំក៏មិនអាច បញ្ឈប់ខ្លួនឯងបាននោះដែរ អញ្ចឹងខ្ញុំមានតែសង្ឃឹមថា ខ្ញុំនឹងអាចបង្កើតកូន បានឆាប់ៗដូច្នោះ ខ្ញុំនឹងអាចមាន ស្ថានភាពធម្មតាឡើងវិញ បាត់អារម្មណ៍ចង់ បរិភោគម្សៅសាប៊ូ បែបនេះទៀត”។

បើតាមការបញ្ជាក់ របស់វេបសាយបរទេស B-eat បានឲ្យដឹងថា អាការៈចម្លែក របស់ស្ត្រីម្នាក់នេះ ហៅថា Pica ហើយវាគឺជាអាការៈម្យ៉ាង ដែលភាគច្រើនកើតមានឡើង ទៅលើស្ត្រីដែលកំពុងពរពោះ ដោយវាធ្វើឲ្យពួកគេ កើតមានអារម្មណ៍ ដ៏ពុះកញ្រ្ជោល ទប់ចិត្តមិនបាន ក្នុងការបរិភោគ វត្ថុដែលមិនសាកសមនឹងបរិភោគ និងគ្មានឱជារស ព្រមទាំងសារធាតុបំប៉ន អ្វីនោះឡើយ៕

ប្រភព៖ Metro

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង