អស្ចារ្យណាស់ បើកឡានកៀរគេហើយ ទារឲ្យគេសងទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តLexus មួយគ្រឿង ប្រញាប់ខ្លាំង បានបើកជែងស្ដាំរថយន្តធុនធំ បណ្ដាលឲ្យទៅប៉ះគ្នារងការខូចខាតបែកកញ្ចក់និងកំពិតកាងក្រោយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តិចតួចខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅតាម៣៧១ កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តធន់ធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9665 បើកបរដោយបុរសម្នាក់រួមនឹងព្រូឡានម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង រថយន្តបានបត់ស្ដាំមកផ្លូវ២៧១ ស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Lexus -GS300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-6165 បើកបរដោយស្ត្រីម្នាក់និងអ្នករួមដំណើរក្មេងៗ ៣-៤នាក់មកពីក្រោយហើយបានជែងខាងស្ដាំបណ្ដាលឲ្យកៀរបែកកញ្ចក់ មើលក្រោយចំហៀងខាងឆ្វេង និងចំហៀងក្រោយខាងឆ្វេងតែមិនមានអ្នករងរបួសនោះទេ ភ្លាមៗខាងរថយន្ត Lexus -GS300 បានបើកមកពីមុខកាក់រថយន្តធំឲ្យឈប់រួចបានទាមទារសំណងពីម្ចាស់រថយន្តធំតែខាងរថយន្តធំគាត់ថា រូបគាត់មិនបានខុសទេ ។

ក្រោយមកភាគីខាងរថយន្ត Lexus បានទាក់ទងទៅបងប្អូនឲ្យមកអន្តរាគមន៍ លុះពេលបងប្អូនមកដល់មើលទៅដឹងថា ខាងភាគីរបស់ខ្លួន ខុសក៏បានឲ្យរថយន្តធំចេញទៅដោយសុំស្មើគ្នាសុខចិត្តយករថយន្តជួសជុលរៀងៗខ្លន ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង