បែកធ្លាយរឿងស្រ្តីម្នាក់ត្រូវគេចោទថាលួចទាក់ទងប្តីគេ ភ្ញាក់ផ្អើលដោយសារតែជានារីវ័យច្រើនហើយហ្នឹង!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បែកធ្លាយរឿងស្រ្តីម្នាក់ត្រូវគេចោទថាលួចទាក់ទងប្តីគេ ដែលបង្កការភ្ញាក់ផ្អើលដោយសារតែមហាជនឃើញរូបអ្នកត្រូវចោទនោះជានារីវ័យច្រើនទៅហើយ នៅបុរសម្នាក់នោះព្រមយកទៀត។

សង្គមខ្មែរសម័យនេះកំពុងតែឃើញមានផ្ទុះរឿងបញ្ហាស្នេហាភិតក្បត់ ប្រពន្ធក្បត់ប្តី ប្តីក្បត់ប្រពន្ធ កំពុងតែកើតមាន ហើយរឿងរ៉ាវស្នេហាត្រីកោណនេះជាញឹកញាប់ត្រូវបានទម្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ទោះយ៉ាងដូចជាគណីហ្វេសប៊ុកមួយដែលមានឈ្មោះជាភាសាបរទេសថា Natani Soung បានបញ្ចេញនូវសារបកអាក្រាតពីស្រ្តីម្នាក់ដែលមានវ័យចំណាស់ អមជាមួយរូបថតជាច្រើនសន្លឹក នឹងពាក្យពេច៎សរសេយ៉ាងវែងអន្លាញ ដែលរឿងខាងលើនេះជាប្រធានបទយ៉ាងក្តៅកកុគសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកមកជជែកវែកញែក ហើយអ្នកខ្លះក៏បញ្ចេញមតិតិះដៀលស្រ្តីដែលត្រូវបានគេចោទថាទាក់ទងប្តីគេផងនោះ។

គណីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា “បងប្អូនក្នុងហ្វេសបុកមើលមុខនារីម្នាក់នេះអោយច្បាស់ រូបរាងស្អាតបាទសមសួនមានមុខមាត់ក្នុងសង្គមតែខ្វះប្តីនិយាយអោយអាក្រក់ស្តាប់គឺអត់ប្រុសមិនបាន ដើរទាក់ទងប្តីគេពីម្នាក់ទៅម្នាក់រហូតដល់ប្តីខ្លួនឈឺចិត្តរហូតដល់ស្លាប់ ប្តីស្លាប់ហើយនៅមិនអាលោះអាល័យចូលវត្តចូលវាទេនៅតែមិនស្កប់ស្កល់មកទាក់ទងប្តីគេទៀត ដែលមានឋាន:ជាឯកឧត្តមក្នុងក្រសួងមហាផ្ទៃ ដែលប្រពន្ធគេនៅច្រងោរៗ នាងអើយនាងឯងខ្វះមិនបានរឺ ខ្ញុំមិនចង់និយាយទេ ព្រោះមិនមែនរឿងខ្ញុំ តែចិត្តអាណិតមនុស្សស្រីដូចគ្នា ហើយចង់អោយមនុស្សទាំងអស់ដឹងពីសណ្តានមនុស្សស្រីថោកទាបម្នាក់នេះ ដែលទាក់ទងប្រុសឈ្មោលបន្តរកន្តុយគ្នា ហើយអ្វីដែលខ្ញុំហួសចិត្តខ្លាំងនោះដើរនិយាយប្រាប់គេពេញៗមាត់ទៀតថាខ្លួនជាជំទាវ ចង់សើចអាយរយះមាត់ទេលោកអើយ អ្នកលក់គ្រឿងសំណង់សាហាយជាមួយប្តីគេសោះ សុទ្ធតែប្រាប់គេថាខ្លួនជាប្រពន្ធ នាងអើយនាងឈប់បានឈប់ទៅ ខ្លាចកាំពារ កាំពាមានពិតណាប្រយ័ត្នរន្ទះបាញ់ រឺឡានបុកណា ព្រោះនាងត្រូវបណ្តាសារគេច្រើនណាស់ ហើយនាងកុំតាំងខ្លួនជាមារដើរឈ្លោះគេឯងគ្រប់គ្នានេោះ គេដឹងគ្រប់គ្នាហើយថានាងយកប្តីគេនោះ នាងឯងវាអន់ជាងស្រីសំផឹងទៀត ខ្ញុំមិនចង់និយាយអីច្រើនទេគ្រាន់តែចង់ផ្តាំទៅនាងថា កម្មពារមានពិតប្រយ័ត្នកម្មតាមទាន់ ព្រោះការរាបរឹកពារនាងស្លៀកពាក់ទៅវត្តម្តងម៉ាកាលនោះ មិនអាចបិតភ្នែកទេវតាបានទេ ទេវតាមានភ្នែកណាស់ នាងអើយល្មមហើយទាន់នៅកែបាន តិចទៀតនាងកែលែងឡើងហើយ ខ្ញុំនិយាយសារនេះគឺចង់អោយនាងភ្ញាក់ខ្លួន ហើយអោយមនុស្សទូទៅបានដឹងពីសណ្តានដ៏ថោកទាបរបស់នាង …………….”។

រឿងស្នេហាត្រីកោណខាងលើនេះបានផ្ទុះការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅ តែទោះជាយ៉ាងណាអ្នកសារព័តមានយើងខ្ញុំមិនអាចវិនិច្ឆ័យថាយ៉ាងដូចម្តេចនោះទេ ហើយយើងក៏ព្យាយាមទាក់ទងទៅម្ចាស់គណីឈ្មោះ Sophia Oum ដែលត្រូវបានចោទប្រកាន់ថាទាក់ទងប្តីគេនោះ តែមិនអាចទំនាក់ទំនងធ្វើការបំភ្លឺបានទេ អ្នកសារព័តមានយើងនឹងរងចាំទទួលការបកស្រាយពីគ្រប់ភាគី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង