ឆ្កែព្រៃ និង ហ្វូងសត្វចៀម


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មានឆ្កែព្រៃសម្ពឹកមួយក្បាលដែលមិនសូវចាប់បានសត្វយកមកធ្វើចំណីដូចឆ្កែព្រៃដទៃទៀតឡើយ។ វាគិតរកឧបាយកលយ៉ាងណាដើម្បីចាប់ចំណី ទៅតាមវិធីងាយស្រួល កុំឲ្យពិបាកត្រូវកម្លាំងច្រើនពេក។

មានថ្ងៃមួយវាចាប់បានចៀមបែកហ្វូងមួយក្បាល ហើយក៏ខាំពន្លាត់ស្បែករបស់វាចេញ។ ក្រោយពីពេលស៊ីសាច់ឆ្អែតហើយវាក៏នឹកឃើញវិធីបន្លំខ្លួនឲ្យដូចជាសត្វចៀម ហើយចូលទៅរស់នៅក្នុងហ្វូងចៀម លុះដល់ពេលយប់ទើបចាប់ស៊ីចៀមទាំងនោះម្តងមួយៗ។ គិតឃើញដូច្នោះហើយ វាក៏ពាំស្បែកចៀមដែលវាចាប់បានមកនោះយកទៅលាងទឹកឲ្យស្អាតរួចយកមកពាក់ពីលើខ្លួនវា ហើយក៏ដើរទៅបន្លំខ្លួនជាមួយហ្វូងចៀម។

លុះដល់ពេលល្ងាច អ្នកឃ្វាលចៀមក៏កៀងចៀមរបស់ខ្លួនបញ្ចូលទៅក្នុងក្រោល ដោយមិនបានចាប់ភ្លឹកថា នៅក្នុងហ្វូងចៀមនោះ មានឆ្កែព្រៃមួយក្បាលកំពុងតែបន្លំខ្លួនអ្វីទេ។ ឆ្កែព្រៃឃើញដូច្នេះ វាក៏លួចញញឹមសង្ឃឹមក្នុងចិត្តថា ផែនការរបស់ខ្លួនពិតជាបានសម្រេចមិនខានឡើយ។

ពេលព្រលប់នោះ ម្ចាស់ចៀមស្រាប់តែនឹកឃ្លានចង់ស៊ីសាច់ចៀមព្រមពេលគ្នានឹងប្រពន្ធរបស់គេក៏ចង់បានរោមចៀមយកទៅកាត់អាវ ទុកពាក់សម្រាប់រដូវរងាផងដែរនោះ គេក៏ដើរសំដៅទៅកាន់ក្រោលចៀម ហើយចាប់យកចៀមមួយក្បាលចេញមក ប៉ះចំចៀមក្លែងក្លាយនោះតែម្តង។ ឆ្កែព្រៃត្រូវក្ស័យសង្ខារដោយមិនទាន់ទាំងបានស៊ីសាច់ចៀមក្នុងក្រោលណាមួយនៅឡើយផង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង