Windows 10 ត្រៀម​ដាក់​មុខងារ​ថ្មី លាក់​ឯកសារ​ ពី​មេរោគ​កាច​សាហាវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ការ​អាប់​ដេត​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី នា​ខែ​កញ្ញា​ខាង​មុខ​ ក្រុមហ៊ុន Microsoft ត្រូវ​បាន​គេ​ដឹង នឹង​ដាក់​ដំណើរការ​នូវ​មុខងារ​ថ្មី Controlled Folder Access ដែល​បង្កើត​ឡើង​សម្រាប់​ការពារ​ឯកសារ​អ្នក​ប្រើប្រាស់​ពី​មេរោគ ​ដ៏​កាច​សាហាវ ​នា​ពេល​បច្ចុប្បន្ន។

អ្នកស្រី Dona Sarkar ប្រធាន​គ្រប់គ្រង​ផ្នែក​ Windows Insider របស់​ Microsoft បាន​ប្រាប់ ករណី​បើ​មាន​ការ​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ណា​មួយ​នៃ​​ឯកសារ​ដែល​យើង​លាក់​ជាមួយ​មុខងារ​ថ្មី ឯកសារ​នោះ​នឹង​លោត​ចូល​ក្នុង​បញ្ជី​ខ្មៅ ហើយ​អ្នក​នឹង​ទទួល​បាន​សារ​ជា​ដំណឹង​ទុក​ជា​មុន។

​ រំលឹក​ថា​ក្រុមហ៊ុន Microsoft ក៏​បាន​បញ្ចូល​នូវ​មុខងារ​ថ្មី​ផ្សេង​ទៀត Exploit Protection ទៅ​ក្នុង​ប្រព័ន្ធ Windows Defender របស់​ខ្លួន​លើ​ Windows 10 ដើម្បី​ជា​គោលដៅ​ការពារ​ដល់​អតិថិជន​ពី​មេរោគ​ល្បីៗ​​រួមមាន WannaCry និង Petya។

ប្រភព៖ sabay

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង