ហេតុអី្វក៏គិតខ្លី!!!គ្រាន់តែសុំលុយម៉ែមិនបាន ចងកសម្លាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៣ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយប្រទះឃើញបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងផ្ទះល្វែងមួយកន្លែង ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែខឹងសុំលុយម្តាយ ២០០ដុល្លារ យកទៅសងគេថ្លៃភ្នាល់បាល់ មិនបាន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានមកសុំលុយម្តាយចំនួន២០០ដុល្លារ យកទៅសងថ្លៃភ្នាល់បាល់ចាញ់គេ តែម្តាយប្រាប់ថាគ្មានលុយទេ ហើយជនរងគ្រោះក៏និយាយទៅកាន់ម្តាយថា «បើគ្មានលុយទេ ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំហើយ» ហើយជនរងគ្រោះក៏ព្យាយាមឆក់ថ្នាំពេទ្យពីដៃម្តាយ បម្រុងយកទៅលេបសម្លាប់ខ្លួន តែម្តាយទាញមកវិញទាន់។ លុះមួយសន្ទុះក្រោយមកជនរងគ្រោះបានឡើងទៅលើបន្ទប់ហើយបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ហើយត្រូវបានក្មួយតូចៗឡើងទៅឃើញក៏ស្រែកហៅពូ តែពូមិនឆ្លើយទើបចុះមកប្រាប់ម្តាយ ថា “ម៉ាក់ កូនហៅពូអត់ឆ្លើយទេ តែឃើញពូឈរលៀនអណ្តាត” លឺដូចនោះក៏ប្រញាប់ឡើងទៅមើល ក៏ឃើញជនរងគ្រោះចងកស្លាប់ទៅហើយ តែដោយសារមិនអស់ចិត្ត ក្រុមគ្រួសារជនរងគ្រោះបានទម្លាក់ជនរងគ្រោះចុះរួចធ្វើចលនាបេះដូង តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ វង្ស គង់គា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកកោលស្យវិច័យខណ្ឌច្បារអំពៅ បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះបាន្យដឹងថា សពពិតជាស្លាប់ដោយការធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណតើហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង