អាសូរដល់ស្រុកខ្មែរណាស់!​ ហេតុអ្វីបានជាសម្បូរយុវជនបែបៗនេះម្លេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យបានចាប់ឃាត់ខ្លួនមនុស្ស១៦នាក់ ពីបទពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ពេលចុះធ្វើរដ្ឋបាល កាលពីល្ងាចថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះមិនរៀបរយ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង១៦នាក់នោះ ជាប់សង្ស័យប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀន។

នៅក្នុងប្រតិបត្តការនៃការឃាត់ខ្លួនជនសង្ស័យទាំងដប់ប្រាំមួយនាក់នេះរួមមាន៖

ទី១.ឈ្មោះ គាង សុវណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ(ចែកចាយ)
ទី២. នុន សុខន ភេទប្រុស អាយុ៣៨ឆ្នាំ
ទី៣. ចាន់ ដារ៉ារ័ត្ឋ ភេទប្រុស អាយុ៣០ឆ្នាំ
ទី៤. ញ៉ិល ប្រុស អាយុ៣៧ឆ្នាំ
ទី៥. ឃឹម ម៉េងគង់ ភេទប្រុស ៣១ឆ្នាំ
ទី៦. ឃាង គង់ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ
ទី៧. សួន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ
ទី៨.សុខ ប្រុស ភេទប្រុស អាយុ១៤ឆ្នាំ
ទី៩. សែប ឌៀប ភេទប្រុស អាយុ១៦ឆ្នាំ
ទី១០. ឈឿន សុខអែប ភេទប្រុស អាយុ២៦ឆ្នាំ
ទី១១.ឈុន ប៊ុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ
ទី១២​.អន វុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ
ទី១៣​. ម៉ម សម្ភស ភេទស្រី អាយុ២៤ឆ្នាំ
ទី១៤.ណេត ស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ
ទី១៥. សឹង ស្រីល័ក្ខ ភេទស្រី អាយុ១៥ឆ្នាំ និង
ទី១៦. ឈ្មោះ ផល ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ។ ជនសង្ស័យប្រុសស្រីទាំងនេះស្នាក់នៅទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង