នរណាជា fan គាត់ខ្លះ? បទថ្មីរបស់ យក់ ឋិតរដ្ឋា “មួយណាក៏ដូចមួយណា”


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិតជារោះណាស់! បទថ្មីរបស់ផលិតកម្មថោនដែលមានចំណងជើងថា “មួយណាក៏ដូចមួយណា” របស់អ្នកនាង យក់ ឋិតរដ្ឋា ត្រូវបានច្រៀងក្នុងពិធីសម្ពោធរឿង “ចិញ្ចៀនខ្មោច” ដើម្បីអបអរក៏ដូចផ្ញើរជូនអ្នកគាំទ្រនិងទស្សនាផ្ទាល់នៅផ្សារទំនើបអ៊ីអនកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ដែលទទួលការគាំទ្រយ៉ាងខ្លាំង។

ពិតជាភ្ញាក់ផ្អើលដែល លោកឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា ដែលប្តីប្រពន្ធនឹងគ្នាធ្វើតាមសន្យាចូលខ្លួនក្នុងវិស័យភាពយន្តវិញដោយមានវត្តមានសម្តែងភាពយន្តរួមគ្នាមួយរបស់ផលិតកម្ម LD Picture គឺរឿង ”ចិញ្ចៀនខ្មោច” ។

វត្តមានរបស់តារាល្បីពីរដួងរូបនេះបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្រោយពីគេខកខានឃើញវត្តមានអ្នកទាំងពីរសម្តែង រួមគ្នាអស់រយៈពេល១០ឆ្នាំមកហើយ។ ក្រៅពីការសម្តែងរួមគ្នាគូស្នេហ៍មួយគូនេះបានបកស្រាយបទចម្រៀងរួមគ្នាធ្វើឲ្យភ្ញាក់ផ្អើលដល់មហាជននៅផ្សារទំនើបអ៊ីអន ក្នុងកម្មវិធីដែលភាពយន្តខាងលើប្រកាសសម្ពោធចាក់បញ្ចាំងកាលពីរាត្រីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៨។

អ្នកនាង យក់ ឋិតរដ្ឋា បានប្រាប់ថា ការផលិតភាពយន្តនេះគឺស្ថិតក្នុងភាពសម្រិតសម្រាំងច្រើន ហើយនាងពិតជាភ្ញាក់ផ្អើលជាមួយសមត្ថភាពសម្តែងរបស់តួកុមារីជាតួកូននាងដែលសម្តែងដោយកូនស្រីបង្កើត របស់នាយ ពាក់ មី ។ អ្នកនាងបញ្ជាក់ដែរថា ជាកិត្តិយសធំធេញដែលនាងនិងស្វាមីបានរួមសម្តែងជាមួយសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើន ពិសេសការដឹកនាំសម្តែង និងបច្ចេកទេសផលិតមានគុណភាពរបស់ក្រុមការងារផលិតកម្ម LD Picture ។ នាងក៏រំពឹងដែរថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង