កាលពីក្មេងធ្លាប់លំបាកវេទនាយ៉ាងខ្លាំង តារាទាំង 7 នាក់​​នេះតស៊ូរហូតដល់មានមុខមានមាត់ប្រចាំប្រទេស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នៅលើលោក​មាន​រឿង​ជា​ច្រើន​ដែលលាក់​កំបាំង​ពី​ក្រោយប៉ុន្តែលេីលោកនេះគ្មានអាថ៌កំបាំងទេ​ រហូត​ថ្ងៃ​មួយ​គ្រប់​យ៉ាង​ត្រូវ​បាន​ទម្លាយ​ ទើប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ស្ទើរ​តែមិន​ជឿ​ថាវា​ជា​ការពិត។ ដូច​ជាតារា​ប្រុសស្រី​ទាំង៧​ខាង​ក្រោមនេះចឹង​ សុទ្ធ​សឹង​តែធ្លាប់​រង​ទុក្ខ​ និង​ងើប​ពី​ចំណុច​សូន្យ​ ព្រមទាំង​ឆ្លងកាត់​ឧបសគ្គ​រាប់​ភ្លេច​រហូត​មាន​មុខមាត់​ល្បី​ល្បាញ​ដូច​សព្វថ្ងៃ។ តោះមកមេីលប្រវត្ថិរបស់ពួកគេទាំងអស់គ្នា:

១. Oprah Winfrey

មហាក្សត្រិយានី Oprah Winfrey គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃការបង្ហាញពីភាពដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក។ ចាប់តាំងពីកុមារភាពមកនាងបានជួបប្រទះនឹងការលំបាកជាច្រេីន ទាំងផ្លូវកាយ នឹង ផ្លូវចិត្ត ។ ម្តាយរបស់នាងមិនទាន់បានរៀបការនៅឡើយទេ តែគាត់បានជ្រុលជ្រួសមាននាងរួចទៅហេីយ ។ Oprah បានរស់នៅលើកសិដ្ឋានតូចមួយនៅរដ្ឋ Mississippi ជាមួយជីដូនរបស់នាងខណៈពេលដែលម្តាយរបស់នាងកំពុងស្វែងរកការងារធ្វើ។ នៅអាយុ 9 ឆ្នាំ Oprah ត្រូវបានគេចាប់រំលោភដោយសាច់ញាតិប៉ុន្តែមិនហ៊ាននិយាយទេ។ កុមារភាពរបស់ Oprah បានធ្លាក់ចូលក្នុងភាពច្របូកច្របល់និងភាពគ្មានផ្ទះសម្បែងយ៉ាងខ្លាំងដូច្នេះហេីយ ចាប់តាំងពីពេលនោះមកនាងបាន​រត់​ចេញពីផ្ទះ​ រហូតក្លាយទៅជា​ជនអនាថា ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន Oprah Winfrey បានល្បីល្បាញក្នុងកម្មវិធីជជែកលេង “The Oprah Winfrey Show” ។ នាងបានក្លាយទៅជាមហាសេដ្ឋីស្ត្រីស្បែកខ្មៅដំបូងគេនៅលើពិភពលោកដោយមានទ្រព្យសម្បត្តិរហូតដល់ 2,8 ពាន់លាន (64 ពាន់ពាន់លានដុល្លារ) ។ សព្វថ្ងៃនាងរស់នៅក្នុងវិមានដ៏ធំមួយដូចជាប្រាសាទដែលមានតម្លៃដល់ទៅ 100 លានដុល្លារ (ជិត 2300 ពាន់លានដុល្លារ) ។

 

២. Justin Bieber

មុនពេលក្លាយជាតារាល្បីម្នាក់ Justin Bieber ត្រូវរស់នៅក្នុងផ្ទះមួយដែលមានកណ្តុរច្រើន។  លោក​មិន​មាន​បន្ទប់គេង​ខ្លួន​ឯង​ទេ ពោល​រាល់​យប់​គាត់ត្រូវ​គេង​លើ​សាឡុងជាប្រចាំ។ តារាចម្រៀងជនជាតិកាណាដាបានរៀបរាប់ពីកុមារភាពថា មានពេលខ្លះគាត់ឃ្លានស្ទេីរតែដាច់ក្រពះទៅហេីយ។

ប៉ុន្តែអតីតកាលបានកន្លងផុតទៅហើយបន្ទាប់ពីការព្យាយាមអស់ជាច្រេីនឆ្នាំកន្លងមក លោកក៏បានក្លាយទៅជាតារាចម្រៀងដ៏ល្បីល្បាញមួយនាក់នៅលេីពិភពលោក។ ហេីយនៅពេលនេះលោកក៏មានទ្រព្យសម្បត្តិហូរហ៊ា ​ឡានទំនេីបៗជាច្រេីន នឹង​ មានវីឡាផ្ទាល់ខ្លួនដ៏ធំស្គឹមស្គៃថែមទៀតផង​

៣. Selena Gomez

នៅពេល Selena Gomez កើតមកឪពុកម្តាយរបស់នាងគឺមានអាយុត្រឹមតែ 16 ឆ្នាំតែប៉ុណ្ណោះ។ នៅពេល Selena មានអាយុ 5 ឆ្នាំឪពុកម្តាយរបស់នាងបានលែងលះគ្នាហេីយនាងក៏បានទៅរស់នៅជាមួយម្តាយ និង ជីតារបស់នាង។ ក្រុមគ្រួសាររបស់ពួកគេមានបញ្ហាហិរញ្ញវត្ថុជាច្រើន។ ម្តាយរបស់ Selena នៅក្មេងខ្លាំងណាស់ ហេីយនាងត្រូវដេីររកលុយឱ្យគ្រួសាររបស់នាង ។ ហេីយវាជាអតីតកាលដ៏ជូរចត់បំផុតសម្រាប់នាង។

៤. Celine Dion

Celine Dion បានកើតក្នុងគ្រួសារដ៏ក្រីក្រមួយដែលមានបងប្អូនចំនួន 14 នាក់។ ដូច្នេះឪពុកម្ដាយគាត់ពិបាកចិញ្ចឹមកូន ៗ ទាំងអស់នេះណាស់។ ដោយសារតែមានបងប្អូនច្រេីនបែបនេះ Celine ត្រូវខំរកលុយដេីម្បីចិញ្ចឹមគ្រួសារ។ ទោះបីជាមិនមានលុយច្រើនក៏ដោយតារាចម្រៀងរូបនេះបាននិយាយថាវាមិនសំខាន់សម្រាប់គ្រួសាររបស់ពួកគេទេ: “យើងស្រឡាញ់និងជួយគ្នាទៅវិញទៅមកតើយើងត្រូវការអ្វីផ្សេងទៀត?”។ ឥឡូវនេះ Celine មិនមានការព្រួយបារម្ភដូចពីមុនទៀតឡេីយព្រោះអីពេលនេះ នាងមានប្រាក់រាប់លាននៅក្នុងដៃ ។

៥.​ Mariah Carey

នាងបានធំដឹងក្តីនៅតំបន់មួយក្នុងចំណោមតំបន់លំនៅដ្ឋានក្រីក្របំផុតនៅកោះឡុង។ ដោយសារតែនាងមានបងប្អូនភ្លោះ ហេីយជីវភាពក្រីក្រថែមទៀតនោះ នាងមិនដែលមានប្រដាប់ក្មេងលេងដូចកូនក្មេងដ៏តីឡើយ។ នៅពេលផ្លាស់ទៅញូវយ៉កនាងត្រូវធ្វើការងារខុសៗគ្នាជាច្រើនដើម្បីអាចចិញ្ចឹមជីវិតខ្លួនបាន។ ជាសំណាងល្អរបស់នាងហេីយដែលត្រូវបានស្គាល់​ប្រធាន​ក្រុមហ៊ុន​ថត​បទ​​ចម្រៀង​មួយមកចុះកុងត្រាជាមួយ ។ ចាប់តាំងពីពេលនោះមក Mariah Carey បានក្លាយជាតារាមួយដែលល្បីហើយ នឹង មានជីវិតដ៏ល្អមួយដោយសារតែទេព្យកុសលរបស់នាង ។

៦. Leonardo DiCaprio

ជីវិត​នៅ​ពីតូច​របស់​ លោក​ជួប​រឿង​អត់ឃ្លាន​ច្រើនណាស់។ គាត់រស់នៅក្នុងទីក្រុងមួយដែលព័ទ្ធជុំវិញដោយឧក្រិដ្ឋជន និង គ្រឿងញ្ញាន។ ប៉ុន្តែសំណាងល្អហេីយ នៅពេលដែលលោកធំឡើងមិនធ្លាក់ចូលទៅក្នុងគ្រឿងញៀនដូចអ្នកនៅទីនោះ។ លោក​និយាយ​ថា បើទោះ​បី​ខ្លួន​ក្រ និង​រស់នៅក្នុង​សង្គម​ទុច្ចរិត​ក៏ដោយ​ ក៏​លោក​ដាច់ខាត​មិន​ជក់​ថ្នាំដែរ​ ព្រោះ​លោក​ដឹង​ពី​ហានិភ័យ​ក្រោយ​ប្រើប្រាស់វា។

ឥលូវនេះតារាសម្តែងដ៏ល្បីល្បាញរូបនេះមានទ្រព្យសម្បត្តិរាប់រយលានដុល្លារ បន្ទាប់ពីភាពជោគជ័យរបស់គាត់នៅក្នុងអាជីពភាពយន្ត។

៧. Viola Davis

ម្ចាស់​ពាន​រង្វាន់​អូស្ការ​ Viola Davis ក៏​មាន​ជីវិត​ជូរចត់​ដែរកាល​ពីកុមារភាព។ នាង​ធ្លាប់​ទម្លាយ​ថា​ ដោយសារ​មិន​មាន​អាហារ​គ្រប់​គ្រាន់​ នាង​តែង​ទៅ​កាយ​រក​ចំណី​ ឬ​កាកសំណល់​ដែល​គេ​ញ៉ាំ​សល់​នៅ​ធុង​​សំរាម​ទៀត។ ដោយ​បុណ្យ​វាសនា​ខ្ពស់​ នាង​ក៏​មាន​ឱកាស​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Rhode Island Drama ហើយ​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​តារាសម្ដែង​ដ៏​ល្បី​ដូច​បច្ចុប្បន្ន៕

 

ប្រភព៖ Kenh14

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , , , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង