តើ Sex មានន័យអ្វី​ឱ្យប្រាកដទៅ ហើយ​ធ្វើយ៉ាង​ណាទើប​មាន​សុវតិ្ថភាព?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រូបភាពទី 1

ប្រសិនបើ​អ្នកចង់​ស្វែងយល់​ឱ្យបាន​ច្រើន និងមាន​ប្រយោជន៍​ដល់​សុខភាព សូមអាន ៥ចំណុច​ដូចខាង​ក្រោមនេះ៖

១. ការរួមរ័ក្សតាមទ្វារមាស

រូបភាពទី 2

ការរួមភេទ​តាម​ទ្វារមាស គឺជាអ្វី​ដែល​មនុស្ស​ភាគច្រើន គិតថា​វាជាស៊ិច ពិសេស ​ពេល​ដែល​លិង្គ​របស់​បុរស ស៊ក​បញ្ចូល​យោនីស្រី ធ្វើឱ្យ​មាន​ផ្ទៃពោះ និងជាស៊ិច​ដែល​រីករាល​ដាល នៃជំងឺ​កាមរោគ​ផងដែរ។

២. ការរួមរ័ក្សតាមមាត់

រូបភាពទី 3

គឺជាប្រភេទ​មួយ​នៃការ​រួមភេទ ដែលជាប់​ពាក់ព័ទ្ធ​ទៅនឹង​មាត់ និង​ប្រដាប់​ភេទ ។ ការួមភេទ​តាម​មាត់ គឺវាមិន​អាច​មាន​កូននោះទេ ប៉ុន្តែវា​អាច​ឆ្លងជំងឺ​កាមរោគ ដូចគ្នា ទៅនឹង​ការ​រួមភេទ ដោយ​ស៊ក​បញ្ចូល​លឹង្គក្នុង​យោនីស្ត្រី ។ បើសិន​ជា​អ្នកចង់​ធ្វើវា​ដោយ​សុត្ថិភាព អ្នកត្រូវតែ ប្រើស្រោម​អនាម័យ ឬ មាត់​របស់អ្នក​ត្រូវតែមាន​ប្រដាប់​ការពារ ឬ ទឹកសំអាត​ឲ្យត្រឹមត្រូវ ។

៣. ការួមរ័កតាមរន្ធគូថ

រូបភាពទី 4

ប្រភេទ​សិច​នេះដែរ គឺវាជាប់​ពាក់​ព័ទ្ធទៅនឹង ការស៊ក​បញ្ចូល​លឹងទៅ​ក្នុងរន្ធ​គូថដៃគូ​ស្នេហា ។ ការ​រួមភេទ​បែបនេះ ក៏មាន​ហានិភ័យ​ដូចគ្នា ទៅនឹង​ការរួមរ័ក​តាម​ទ្វារមាស និងការ​រួមភេទ ដោយ​មាត់។

៤. សម្រេចកាម

រូបភាពទី 5

ក្នុងនេះដែរ គឺមានន័យ​ថាគឺការ​សម្រច​កាម​ដោយ​ខ្លួនឯង ក្នុងគោល​បំណង ដើម្បី​ទទួល​បាននូវ​ អារម្មណ៍​ស្រើប​ស្រាល​ដោយ​ផ្លូវភេទ ។​ការ​សម្រេច​កាម​បែបនេះ វាមិន​ធ្វើឱ្យ​អ្នកមាន​ផ្ទៃពោះ ឬ ឆ្លងរោគ​នោះទេ ​ហើយក៏ជា​ការរួមភេទ​ដែល​មាន​សុវត្ថិភាព​ខ្ពស់បំផុត ក្នុង​ចំណោម​ការរួមភេទ ។​

៥. ការសម្រេចកាមឱ្យ​គ្នាទៅវិញ​ទៅមក

រូបភាពទី 6

សម្រេច​កាមឱ្យ​គ្នាទៅវិញ​ទៅមក គឺជាការ​សម្រេច​កាម នៅចំពោះ​មុខដៃគូ ភេទ​ដូចគ្នា ចាប់តាំង​ពីមិនទាន់​មាន​ទំនាក់​ទំនង​ផ្លូវភេទ​ផ្សេង ។ ត្រង់នេះ វាមិន​ធ្វើឱ្យ​មានផ្ទៃពោះ​នោះទេ និងក៏​មិនឆ្លង​រោគ​ដូចគ្នា ពោលគឺ​ជាការ​រួមរ័ក្ស មាន​សុវត្ថិភាព ខ្ពស់បំផុត៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង