អ្វីដែលយើងគួរដឹងពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ក្ររវាងក្រូអាតនិងអង់គ្លេស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពេលដែលអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup​ ចុងក្រោយបង្អស់កាលនោះ ប្រទេសក្រូអាតមិនទាន់ទទួលបានឯករាជ្យនៅឡើយទេ ។

បច្ចុប្បន្នក្រុមទាំងពីរកំពុងតែត្រៀមនឹងជួបគ្នានៅវគ្គ 4 ក្រុមចុងក្រោយនៅថ្ងៃពុធដោយក្រូអាតសង្ឃឹមថានឹងឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ខ្លួន រីឯអង់គ្លេសវិញសង្ឃឹមថានឹងឈានដល់វគ្គផ្តាច់ព្រ័ត្រសារជាថ្មីបន្ទាប់ពីរងចាំអស់រយះពេល 52 ឆ្នាំ។

នៅពេលលោក Zlatko Dalic ដែលជាអ្នកចាត់ការរបស់ក្រុមជម្រើសជាតិក្រូអាតបានចូលកាន់តំណែងក្នុងឆ្នាំ 2017 លោកបានប្រឈមនឹងបញ្ហាលំបាកមួយចំនួនក្នុងការចែកកន្លែងលេងឲ្យ Luka Modric របស់ក្លឹប Real Madrid និងកីឡាករ Ivan Rakitic របស់ក្លឹប Barcelona ដែលជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតរបស់ពិភពលោក។ គាត់បានសម្រេចចិត្តបង្កើតទំរង់លេង 4-2-3-1 ដែលឲ្យ Modric ពាក់អាវលេខ 10 ។

នេះគឺជាការប្រកួតលើកទី 8 ហើយរវាងក្រុមទាំងពីរការប្រកួតកន្លងមកក្រុមជម្រើសជាតិអង់គ្លេសបានឈ្នះបួនដងឯក្រូអាតឈ្នះ 2 លើកនិងស្មើ 1 លើក។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង