តើអនាគតកូនទាំង២ក្លាយជាយ៉ាងណា ពេលគ្មានឳពុក?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ បុរសគិតខ្លីម្នាក់ បានយកខ្សែក្រវ៉ាត់ចង ត ជាមួយខ្សែឆ្នាំងបាយ ចងកសម្លាប់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័មចោលកូន ដោយសារតែតូចចិត្តប្រពន្ធចុះចោលផ្ទះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល៦ៈ១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួល លេខBO01 នៅក្នុងបន្ទប់ទឹក នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ អុឹង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវ ផ្ទះជួលឪពុក នៅភូមិ ឃុំ កើតហេតុខាងលើ ។ មានទីលំនៅ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ មានប្រពន្ធឈ្មោះ តុង វួចនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើត នៅភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានកូនពីរនាក់ប្រុសម្នាក់ នៅក្នុងបន្ទុកឪពុកម្តាយ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់បងស្រីជនរងគ្រោះ ឈ្មោះ អុឹង ផល្លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្រ បានឲ្យដឹងថា ជនរងគ្រោះ បានឈ្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយប្រពន្ធបានទៅខេត្តក្រចេះ ដោយបានយកកូនទី២ ទៅជាមួយផង ទៅ១០ថ្ងៃហើយ មិនទាន់មកវិញទេ ហើយជនរងគ្រោះ ក៏បាននាំគ្នាផឹកស្រាបៀរជាមួយបងប្អូន និងមិត្តភក្ដិស្នាក់នៅផ្ទះជួលបួនប្រាំនាក់ ពីម៉ោង៧យប់ រហូតដល់ម៉ោង១១យប់ ក៏បែកគ្នាអស់ ជនរងគ្រោះក៏មកចូលដេកក្នុងបន្ទប់ផ្ទះជួលវិញ ជាមួយកូនប្រុសច្បង ឈ្មោះ អុឹង សំរិទ្ធរ៉ាវី ភេទប្រុស អាយុ៧ឆ្នាំ។ លុះព្រឹកឡើងម៉ោងប្រហែល៥ៈ៣០នាទី កូនប្រុសរបស់ជនរងគ្រោះ បានស្រែកយំ ថាប៉ារបស់ខ្ញុំចងក ពេលនោះបងស្រីបង្កើត របស់ជនរងគ្រោះ នៅជិតបន្ទប់គ្នាឮ ក្មួយស្រែកក៏រត់មកមើល ឃើញប្អូនរបស់គាត់ស្លាប់ទៅហើយ ។

សមត្ថកិច្ចនគរបាលបច្ចេកទេសស្រុក ដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ-ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕⁠⁠⁠⁠ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង