តើថ្នាំដុសធ្មេញផ្តល់គុណប្រយោជន៍អ្វីខ្លះ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ថ្នាំដុសធ្មេញមិនត្រឹមតែអាចជួយសមា្អត និងកែលម្អសុខភាពធ្មេញបានតែមួយមុខទេ ថែមទាំងមានមុខងារជាច្រើនដែលជួយអ្នក ក្នុងកិច្ចការប្រចាំថ្ងៃបានទៀតផង។ ចុះអ្នកដឹងថាវាអាច ជួយអ្វីបានខ្លះ?
១)ស្នាមឆូតលើស៊ីឌី ៖ ប្រសិនបើមានស្នាមឆូតលើ អេក្រង់ឌីស អ្នកអាចយកថ្នាំដុសធ្មេញ ត្រដុស និងសមា្អតវាបាន។

២)ចិញ្ចៀនពេជ្រ៖ ដាក់ចិញ្ចៀនអោយសើម រួចដាក់ថ្នាំដុសធ្មេញបន្តិច និងដុសជាមួយច្រាស់ដោយទន់ៗ បន្ទាប់មកលាងទឹកចេញ ពេលនោះអ្នកនឹងឃើញ ចិញ្ចៀនមានសភាពភ្លឺរលោង ជាងមុន។


៣)រលាក៖ ថ្នាំដុសធ្មេញជាឪសថមួយ ដែលជួយព្យាបាល នៅពេលអ្នករលាកជាមួយ ទឹកក្កៅ រឺ អ្វីផ្សេងៗ។ វាមិនធ្វើអោយ អ្នកមានការប៉ោងស្បែក រឺក៏របកស្បែកនោះទេ។ អ្នកអាចយកថ្នាំដុសធ្មេញ មកញីលើមុខរបួសថ្នមៗ ពេលវារលាកភ្លាមៗ វាអាចជួយបន្ថយការឈឺចាប់ និងមានអារម្មណ៍ថា ត្រជាក់ថែមទៀតផង ។

៤) ស្នាមប្រលាក់លើជញ្ជាំង៖ មានស្នាមដែលប្រលាក់ជាប់ជញ្ជាំងជាច្រើន ដែលជាស្នាដៃកូនៗរបស់អ្នក ប៉ុន្តែអ្នកឈប់បារម្ភទៀតទៅ អ្នកគ្រាន់តែយកថ្នាំដុសធ្មេញ និងកន្ទបសើមមួយ មកជូតដុសត្រង់បរិវេណប្រលាក់នោះ បន្ទាប់លាងសម្អាតជាមួយទឹក ដើម្បីកម្ចាត់កាកសំណល់នោះចេញ អ្នកនឹងឃើញ ជញ្ជាំងមានភាព ស្រស់ស្អាតឡើងវិញ។

៥) សម្អាតក្រចករបស់អ្នក៖ ធ្មេញ និងក្រចកត្រូវបានធ្វើឡើងនៃធាតុដូចគ្នា។ ដូច្នេះដើម្បីសមា្អតក្រចករបស់អ្នក គឺត្រូវសង្កត់ចុងនៃច្រាសដុសធ្មេញអោយខ្លាំង និងដាក់ក្រចកអ្នកអោយសើមសិន រួចហើយដុសក្រចកយ៉ាងស្រាលៗ។

ជាការពិតណាស់ថ្នាំដុសធ្មេញ អាចជួយអ្នកក្នុងកិច្ចការ ខ្លះៗបាន។ ចុះប្រិយមិត្តបានអនុវត្តវិធីទាំង នេះជាមួយថ្នាំដុសធ្មេញរឺនៅ?

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង