នាំមកជូនដោយ៖

តើទម្លាប់​អ្វីខ្លះ​ដែល​បំផ្លាញ​ខួរ​ក្បាល​​អ្នក?


ទំហំអក្សរ៖ S M L

យើងម្នាក់ៗតែងតែ​មាន​ទម្លាប់​​ផ្ទាល់​ខ្លួន​ជា​ច្រើន​សកម្មភាព ដោយ​​​ការ​​ធ្វើ​សកម្មភាព​​ទាំង​​នោះ​​អាច​​ធ្វើ​ឲ្យ​​ពួក​យើង​​មាន​​អារម្មណ៍​​ធូរ​​ស្រាល តែ​អ្វី​ដែល​​យើង​​មិន​​ធ្លាប់​​បាន​​ដឹង និង​មិន​​បាន​​កត់​​សំគាល់​​នោះ គឺ​​​ទម្លាប់​អស់​​ទាំង​​នេះ​​ប្រហែល​ជា​អាច​ធ្វើការ​បំផ្លិច​បំផ្លាញដល់​ខួរ​ក្បាល​របស់​យើង។ តើ​ទម្លាប់​អ្វីខ្លះ​ដែល​បំផ្លាញ​ខួរ​ក្បាល​របស់​អ្នក?

ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើគេហទំព័រ​ដើមអម្ពិល បាន​បង្ហាញ​នូវទំលាប់​ ១០ យ៉ាង​ ដែល​​អាច​បំផ្លាញ​ដល់​ខួរ​ក្បាល​របស់​យើង​ម្នាក់​ៗ​បាន រួម​មាន៖ ទី១.ការ​បង្អត់​អាហារ​ពេល​ព្រឹក អ្នក​ដែល​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក ពួកគេ​ត្រូវ​មាន​កំរិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ទាប ដែល​នេះ​គឺជា​ទម្លាប់​​ដ៏​អាក្រក់​បំផុត។ ម្យ៉ាង​វិញ​ទៀត វា​ធ្វើ​ឲ្យខួរ​ក្បាល​ខ្វះ​សារ​ជាតិ​បំរុង ព្រម​ទាំង​ធ្វើឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ។ ទី២.ការ​ទទួល​ទាន​ច្រើន​ជ្រុល ការ​ទទួល​ទាន​ច្រើន​ជ្រុល អាច​កាត់​បន្ថយ​ភាព​រឹង​មាំ របស់ខួរ​ក្បាល​ដែល​នាំឲ្យ​សម្មភាព​ខួរ​ក្បាល​ធ្លាក់ ក្នុង​សភាព​ខ្សោយ​ទៅៗ។ ដូច្នេះ​ហើយ​អ្នក​​ត្រូវ​កំណត់​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ នឹង​មាន​កំណត់​ដើម្បី​ឲ្យខួរ​ក្បាល​មាន​ដំណើរ​ការ​បាន​ល្អ។ ទី៣.ការ​ជក់​បារី ការ​ជក់​បារីមិន​ត្រឹម​តែនាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សួត​ប៉ុណ្ណោះ​ទេ វាអាច​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ផង​ដែរ។ សារ​ជាតិ​នីកូទីន​នៅ​ក្នុង​បារី ផ្ទុកទៅ​ដោយ​សារ​ធាតុ​មួយ​ចំនួន ដែលធ្វើ​ឲ្យកោសិកា​របស់ខួរក្បាលធ្លាក់ចុះទៅៗ ។ ហើយប្រសិនបើអ្នកនូវតែបន្តបាត់បង់កោសិកាខួរក្បាលអ្នក​ប្រហែល​ជាមាន​ជំងឺ​វង្វេង។

ទី៤.ការ​ទទួល​ទាន​របស់​ផ្អែម​ច្រើន អ្វីក៏​ដោយ​ឲ្យតែ​ច្រើន​លើស​កំរិត វា​មិន​ផ្តល់​នូវ​ផល​ល្អ​នោះ​ទេ។ ការទទួល​ទាន​អាហារ​ដែល​មាន​កំរិត​ជាតិ​ស្ករ​ខ្ពស់​ធ្វើឲ្យ​មាន​ការ​អាក់​ខាន​ដល់​ការស្រូប​យក​សារ​ជាតិប្រូតេអ៊ីន និង​សារ​ធាតុ​បំរុង​នៅ​ក្នុង​រាង​កាយ ដែលវា​ជា​ហេតុ​ធ្វើឲ្យ​មាន​ការ​អាក់ខាន​ដល់​កា​រវិវឌ្ឍន៍​របស់​ខួរ​ក្បាល។ ទី៥.​ការ​ស្រូប​យក​អុកស៊ីសែន​មិន​គ្រប់គ្រាន់ ខួរ​ក្បាលរបស់​អ្នក​ត្រូវការ​ឧស្ម័ន​អុកស៊ីសែន​ឲ្យបាន​គ្រប់​គ្រាន់​ជា​ប្រចាំ ប្រសិន​បើវា​ទទួល​បាន​មិន​គ្រប់​គ្រាន់​នោះ​ទេ​ខួរ​ក្បាល​របស់អ្នក​មិន​អាច​ធ្វើ​ដំ​ណើរ​ការ​បានល្អនោះ​ទេ។ ទី៦.ការ​គេង​មិនគ្រប់​គ្រាន់ ការ​គេងពិត​ជាមា​នសារ​សំខាន់ណាស់​សម្រាប់រាង​កាយ​របស់​មនុស្ស​ជាពិ​សេស ខួរ​ក្បាល។ វាធ្វើឲ្យ​ខួរ​ក្បាល​របស់​យើង​អាច​សម្រាក បន្ទាប់ពី​យើង​បាន​ធ្វើ​ការ​យ៉ាង​ហត់នឿយពេញ​មួយ​ថ្ងៃ។ ជា​មួយគ្នា​នេះ​ដែរ ទម្លាប់​នៃ​ការ​គេងមិន​គ្រប់​គ្រាន់​ក្នុង​រយៈ​ពេល​យូរ​អាច​ធ្វើឲ្យកោសិកា​របស់​ខួរ​ក្បាលងាប់ច្រើន។

ទី៧.​ការ​យក​ក្រណាត់​គ្រប​ក្បាល​នៅ​ពេល​គេង នេះក៏ជា​​ទម្លាប់​ដ៏​អាក្រក់​ដែរ។ ការគេង​ដោយយក​ក្រណាត់​មក​រុំក្បាល ឬគ្របភួយ​ដល់​ក្បាល ធ្វើឲ្យមា​នការ​ប្រមូល​ផ្តុំនៃឧស្ម័ន​កា​បូនិចច្រើន និងកាត់បន្ថយ​ឧស្ម័ន​អុកស៊ី​សែន​នៅក្នុង​រាង​កាយ​នឹង​ខួរ​ក្បាល ដែល​លទ្ធផល​ធ្វើឲ្យ​មាន​ផល​ប៉ះ​ពាល់អា​ក្រក់ដល់ខួរក្បាល។ ទី៨.ការព្យាយាមធ្វើការនៅពេលដែលអ្នកកំពុងមានជំងឺ​ភាគ​ច្រើន​តែង​តែកើត​ឡើង​ចំពោះ​សិស្សា​នុសិស្ស នឹង​សាស្រ្តាចារ្យ។ ការព្យាយាម​ធ្វើការ​ក្នុង ខណៈ​ពេល​ដែល​អ្នក​កំពុង​មាន​ជំងឺ អាច​ធ្វើឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ ដោយ​វា​បាន​ខិត​ខំហួស​កំរិត​របស់វា​ហើយ​អ្នកនឹងឆាប់ហត់​នឿយ​ជាង​ថ្ងៃ​ធម្មតា។ បន្ទាប់ពី​នោះ​មក​ខួរ​ក្បាល​របស់អ្នក​នឹង​មាន​សភាព​ខ្សោយ​ទៅៗ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទី៩.ការ​ខ្វះ​ខាត​ការ​ដាស់​សតិ​ការ​គិត​គឺជា​វិធីដ៏​ល្អ​បំផុត​ដើម្បី​បង្វឹក​ខួរ​ក្បាល​របស់​យើង។ ម្យ៉ាង​វិញ​ទៀត ការ​សន្ទនា ការ​សសេរ ក៏អាច​ជួយ​ដាស់​តឿនដល់​សតិ​របស់​យើង​ដែរ។ ប្រសិន​បើអ្នក​មិន​ទម្លាប់​​ធ្វើ​សកម្មភាពអស់​ទាំង​នេះ​ទេស​តិខួរ​ក្បាល​របស់ អ្នកនឹង​កាន់​តែ​រួម​តូច​ទៅៗ។ និងទី១០.​ការ​មិន​ទម្លាប់​និយាយ​ច្រើន ការ​មានទម្លាប់​និយាយអាចជួយ​ឲ្យខួរ​ក្បាល​របស់ អ្នក​មាន​ដំណើរ​ការ​បាន​ឆាប់​រហ័សនិង​ធ្វើឲ្យ​ខួរ​ក្បាល​ឆ្លាត៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង