កីឡាករ-កីឡាការិនីក្លឹបវេស្ទើន សោកស្ដាយជាខ្លាំងដែលបរាជ័យដណ្តើមមេដាយមាសពីសង្ហឹបុរី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨ ក្រុម កីឡាករ-កីឡាការិនីកម្ពុជាតំណាងក្លឹបវេស្ទើន មានការសោកស្ដាយជាខ្លាំងដែលមិនអាចទទួលបានមេដាយមាស សម្រាប់ការប្រកួតនៅក្នុងប្រទេសសង្ហបុរី។

ខ្វះតែបន្តិចទៀតកម្ពុជានឹងទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Varsity Fencing Championship ប៉ុន្តែក្រុមគុនដាវកម្ពុជាមិនអាចសម្រេចបានឡើយដោយបានត្រឹមតែមេដាយប្រាក់ និង សំរិទ្ធ ដែលក្រុមយុវជនគុនដាវកម្ពុជាតំណាងពីក្លឹបវេស្ទើនមានអារម្មណ៍ស្ទើរតែមិនជឿនិងសោស្តាយជាខ្លាំង។

កីឡាករ-កីឡាការិនីយើងទទួលបានលទ្ធផលដូចខាងក្រោម៖
– វិញ្ញាសារនារីដាវធំក្រុម(កីឡាការិនី យី លីហ្សា កីឡាការិនី ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី) ទទួលបានមេដាយសំរិទ្ធិមួយគ្រឿង។
– វិញ្ញាសារនារីដាវកាប់ក្រុម(កីឡាការិនី យី លីហ្សា កីឡាការិនី ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី) ទទួលបានមេដាយសំរិទ្ធិមួយគ្រឿង។
– វិញ្ញាសារបុរសដាវតូចក្រុម(កីឡាករ ជឹម ធារ៉ា កីឡាករ ឃឹម សាមាន កីឡាករ ថុង តាំងជីន និងកីឡាករ សំ សិទ្ធិបញ្ញា) ទទួលបានមេដាយប្រាក់មួយគ្រឿង។

សូមបញ្ជាក់ថា ប្រតិភូកីឡាគុនដាវកម្ពុជាចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី (Asian Varsity Fencing Championship) លើកទី១៧ នៅសាកលវិទ្យាល័យគ្រប់គ្រងសឹង្ហបូរី (Singapore Management University) ប្រទេសសឹង្ហបូរី។ កម្មវិធីនេះរៀបចំចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដែលមានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១៩ស្ថាប័ន៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង