អុញមានរឿងអីន៎ ! រថយន្តធុនធំ ៣គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវជាតិលេខ៤(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកគ្រឿងសំណង់ ឥដ្ឋការ៉ូមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកកន្ទុយរថយន្តកូរ៉េដឹកកាតុង កំពុងបើកឆ្លងផ្លូវហើយរេទៅបុករថយន្តសុីទែនដឹកសាំងមួយគ្រឿងទៀតដែកបើកច្រាសទិសគ្នា បណ្តាលឲ្យខូចខាតខ្ទេចរួញកាប៊ីនរថយន្តដឹកគ្រឿងសំណង់ រីឯរថយន្តដឹកសាំង ដាច់កាងចេញពីហៀង ផ្ទុះកង់មួយគ្រាប់ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តដឹកគ្រឿងសំណង់ ម៉ាក KIA ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1240 ដឹកឥដ្ឋការ៉ូពេញរថយន្ត ម្ចាស់ដេប៉ូ ឈ្មោះ លី ធារី អ្នកបើកបរមិនស្គាល់ឈ្មោះ ។ រថយន្តមួយគ្រឿងទៀត ម៉ាក ហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5793 ជារថយន្តដឹកក្រដាសកាតុង របស់ក្រុមហ៊ុនរោងចក្រ សាំងហ្កាពួរ ផលិតកេសក្រដាស ។ រីឯរថយន្តសុីទែន ម៉ាក នីសាន់ ពណ៍ខៀវ ស ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-0096 ដឹកប្រេង របស់ក្រុមហ៊ុន LHR ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកគ្រឿងសំណង់ លី ធារី ដឹកឥដ្ឋការ៉ូ បើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកក្រដាសកាតុង បើកពីលិចទៅកើតបត់ឆ្លងផ្លូវវឹង ទៅឆ្វេងដៃ ធ្វើឲ្យរថយន្ត ដឹកគ្រឿងសំណង់ ជាន់ហ្វ្រាំងផងគេចផង មិនជាប់មិនផុតជ្រុលទៅបុកកន្ទុយ រថយន្តដឹកក្រដាសកាតុង ហើយរេចង្កូតទៅបុករថយន្ត សុីទែនដឹកប្រេងពីចំហៀង បណ្តាលឲ្យ ដាច់របើកកាងចំហៀង និងផ្ទុះកង់ក្រោយ ចំណែករថយន្តដឹកឥដ្ឋការ៉ូ ខ្ទេចរួញកាប៊ីន សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះអន្តរាគមន៍ គូសវាស់វែង យករថយន្តទាំង៣គ្រឿងដាក់កៀនខាង ជៀសវាងកកស្ទះចរាចរណ៍ រង់ចាំដោះស្រាយគ្នាជាក្រោយ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង