ការមើលទូរទស្សន៍ច្រើនពេក អាចធ្វើឲ្យ កុមារខ្សោយបញ្ញា និង មានចរិកឆេវឆាវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ការសិក្សាថ្មីមួយបានឲ្យដឹងថា កុមារដែលមើល ទូរទស្សន៍ បីម៉ោងក្នុង ១ថ្ងៃ អាចប្រឈមមុខ និង ការចុះថយ ផ្នែក បញ្ញាស្មារតី ខ្សោយ កំលាំងកាយ និង មានចរិកឆេវឆាវ។

អ្នកស្រាវជ្រាវ បានរកឃើញថា ការមើលទូរទស្សន៏លើសពី ២ម៉ោង គឺមានសក្ដានុពល ក្នុងការធ្វើអោយ ប៉ះពាល់ដល់ ការអភិវឌ្ឍន៍របស់ក្មេង ទាំងផ្នែករូប រាងកាយ និង ទំនាក់ទំនង ក្នុងសង្គម។ ផលប៉ះពាល់នេះរួមមាន វាក្យស័ព្ទ គណិតវិទ្យា និង សមត្ថភាព ក្នុងការ ផ្ចង់អារម្មណ៍ របស់កុមារ។

ការស្រាវជ្រាវនេះ បានសិក្សាលើ កុមារា កុមារី ចំនួន ១៩៩៧ នាក់ ដែលមានទម្លាប់ចូលចិត្តមើលទូរទស្សន៍នៅផ្ទះ ដែលជាផ្នែកមួយនៃ ការសិក្សា ស្រាវជ្រាវ របស់វិទ្យាស្ថាន Quebec លើ ការលូតលាស់របស់កុមារ។
អ្នកស្រាវជ្រាវ រកឃើញថា កុមារ នឹងមិន រងផលប៉ះពាល់អវិជ្ជមានអ្វីនោះទេបើគេ មើលទូរទស្សន៍ត្រឹតែ ២ ម៉ោង ៥២ នាទី ក្នុង ១ ថ្ងៃ។
យ៉ាងណាមិញ លោកសាស្រ្តាចារ្យ Linda Pagani នៃសាកលវិទ្យាល័យ Montreal និង The Sainte-Justine បាននិយាយថា ការសិក្សានេះ គឺផ្ដោតតែ ទៅលើកុមារដែលមើលទូទស្សន៍ នៅក្នុងផ្ទះប៉ុណ្ណោះ ប៉ុន្តែមិនបានពិនិត្យមើល កុមារដែលស្ថិតក្នុង កន្លែងមើលក្មេង ដែលជាកន្លែង និយមប្រើ ទូរទស្សន៍ សំរាប់ កាមើលថែទាំក្មេង នោះឡើយ។

នេះគឺជាពេលដំបូងបំផុតហើយ ដែលសមាគមន៍ សិក្សាលើ កុមារ cohot បាន សិក្សា និង ស្វែងរកពី ទំនាក់ទំនង រវាងការមើល ទូរទស្សន៍ច្រើនជ្រុល និង ហានិភ័យ នៅឯសាលា មតេយ្យ ដោយសារ ភាពកំសោយ នៃការមើលថែទាំក្មេង និង ការឆាឆៅពីមិត្តរួមថ្នាក់។

ការកឃើញទាំងនេះ បានសំណូមពរដល់ ឪពុកម្ដាយក្មេង មានការយល់ដឹងឲ្យបានច្រើន និងគោរពតាមអនុសាសន៍ របស់ បណ្ឌិតសភាអាមេរិក នៃសុខភាពកុមារ ដែរថា កុមារតូចៗមិនគួរមើលទូរទស្សន៍លើសពីពីរម៉ោង ក្នុងមួយថ្ងៃឡើយ៕


ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង