អីយ៉ា ព្រលានយន្តហោះថ្មីនៅសៀមរាបស្អាតមិនធម្មតាទេ តែការបោះទុនក៏មិនតិចលានដុល្លារដែរ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សៀមរាប ៖ ព្រលានយន្តហោះអន្តរជាតិថ្មី នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះហើយ ព្រោះកិច្ចព្រមព្រៀង និងនីតិវិធីច្បាប់នានារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគបានបញ្ចប់រួចរាល់ហើយ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ខែសីហានេះថា ព្រលានយន្តហោះដែលមានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបដែលស្ថិតនៅលើផ្ទៃដី ប្រមាណ៧៥០ហិចតា ដែលគ្រោងបោះទុនប្រមាណ៩០០លានដុល្លារអាមេរិក នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះហើយ ព្រោះអ្វីៗស្ថិតក្នុងតំណាក់កាលចរចារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា SCA ប៉ុណ្ណោះ។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគព្រលាននេះ គឺក្រុមហ៊ុន YUNAN Development Group បានចាប់ផ្តើមឈូសពង្រាបដី និងដោះមីនបណ្តើរៗហើយ។

លោកបន្តថា ព្រលានយន្តហោះនេះនឹងសាងសង់ជា ២ តំណាក់កាលដោយតំណាក់កាលទី១គ្រោងចំណាយថវិកា៥០០លានដុល្លារ ដែលអាចចុះចតយន្តហោះខ្នាតមធ្យមសម្រាប់យន្តហោះខ្នាត4E និងតំណាក់កាលទី២ ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ហើយតំណាក់កាលចុងក្រោយនេះគ្រោងចំណាយថវិកាជាង៣០០លានដុល្លារបន្ថែមទៀត។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ទាំងតំណាក់កាលទី១ និងតំណាក់កាលទី២៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង