ចង់មានអោយខំរក តែត្រូវរកអោយស្របច្បាប់ កុំចង់មានឆាប់ ប្រយ័ត្នខ្នោះដៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ល្បាតក្នុងភូមិសាស្ត្រធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១២កញ្ចប់នៅជាប់នឹងខ្លួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាផងដែរថា ជនសង្ស័យខាងលើនេះមានឈ្មោះ សយ ជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំក្រាមសថ្លាចំនួន១២កញ្ចប់ ៥កញ្ចប់ធំ និង៧កញ្ចប់តូច ទូរស័ព្ទ២គ្រឿង រួមនិងម៉ូតូ១គ្រឿងផងដែរ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយនិងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ដឹកនាំកម្លាំងចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ធ្វើការត្រួតពិនិត្យ ក៏រកឃើញថ្នាំញៀននៅជាប់នឹងខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង