ចង់តែសើចទេ អត់រកស៊ីអីទេម្ង៉ៃៗលេងតែបៀរ ដល់ប៉ូលិសចុះចាប់ នាំគ្នារត់ពេញព្រៃ(video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសង បៀរ ងប់ ងុលចោលផ្ទះចោលសម្បែងភ្លេចប្រពន្ធកូន ផ្តុំគ្នាលេង ត្រូវបានលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខដឹកនាំកម្លាំងឆ្មក់បង្រ្កាបក្រសោបចាប់បាន៧នាក់ ដកហូតបានបៀរចំនួន១១ហ៊ូ ម៉ូតូចំនួន១៥គ្រឿង មនុស្សជាច្រើននាក់ទៀតរត់ផ្លោះរបងបាតជើងសព្រាត កាលពីវេលាម៉ោង១ៈ៣០នាទីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងមតិ សាទរចំពោះ សកម្មភាព ប្រតិបត្តិការបង្ក្រាប រាល់បទល្មើស របស់កម្លាំងនគរបាលខណ្ឌសែនសុខ ខណៈដែលទីតាំងខាងលើ បង្កើតនូវ វង់ល្បែងសុីសងខុសច្បាប់ ក្នុងមូលដ្ឋាន ជាបទល្មើសមួយ បង្កឲ្យអសន្តិសុខ ទាំងយប់ទាំងថ្ងៃ ឃើញក្រុមអ្នកញៀនល្បែង ចូលលេង ងប់ងុល ដាច់បាយដាច់ទឹក ចោលផ្ទះសម្បែង គ្មានគិតប្រពន្ធកូន ខាតបង់ពេលវេលា មិនរករបរអ្វីដែលស្របច្បាប់បែរជាមកសម្ងំលេងបៀរ។ ពលរដ្ឋបន្តទៀតថា ដើម្បីស័ក្តសមទៅនឹងភូមិឃុំមានសុវត្តិភាពល្អ ត្រង់ចំណុចទី៥ គ្មានល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋាន និងដើម្បីធានាបាននូវសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាល ប៉ុស្តិ៍ទឹកថ្លា ក្រោមបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌ ចុះក្រសោបចាប់ ក្របួចបានក្រុមអ្នកញៀនល្បែងចំនួន៧នាក់ ម៉ូតូ១៥គ្រឿង និងដកហូតបានវត្ថុតាង មួយចំនួនទៀត។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលសេចក្តីរាយការណ៍ ជុំវិញសន្តិសុខ ក្នុងភូមិសង្កាត់ ទើបកម្លាំងនគរបាលចុះទៅបង្ក្រាបចាប់បនល្បែងសុីសង ខុសច្បាប់ខាងលើ ។

ក្រោយពីឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នគរបាលនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង