ចោរពីរនាក់ ឆក់កាបូបបានសម្រេច តែសំំណាងអាក្រក់ក៏ដួលម៉ូតូ ត្រូវសម្ថតកិច្ចចាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបទៅលើស្រ្តីម្នាក់ កំពុងតែធ្វើដំណើរតាមផ្លូវបានសម្រេច តែក៏ដួលម៉ូតូ ត្រូវប្រជាពរដ្ឋដែលនៅហេតុការណ៍នោះចាប់បាន​ ស្វាគមន៍ឡើងចាស់ដៃ ទើបសមត្ថកិច្ចមកដល់ នៅវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៤៥០ កែងនឹងផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿង ពាស្លាកលេខភ្នំពេញ1GQ-2951 ពណ៌ទឹកប្រាក់ ជិះតាមបណ្តោយផ្លូវ៤៥០ លុះមកដល់កន្លែងកើតហេតុ ក៏ធ្វើសកម្មភាពឆក់កាបូបដែរដាក់នៅលើកង់បីជិតខ្លួនពីនារីម្នាក់បានសម្រេច តែសំណាងអាក្រក់ក៏ដួលម៉ូតូ ក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៏ម្នាក់មួយដៃមួយជើងម៉ាទ្រូមខ្លួនបានប្រគល់ឲ្យសម្ថកិច្ច ។

សម្ថតកិច្ចបានឲ្យដឹងថា៖
ជនសង្ស័យទី១ឈ្មោះ នី រស្មី (អ្នកបើកម៉ូតូ) អាយុ១៦ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ស្រុកកំណើតខេត្តតាកែវ។
ជនសង្ស័យទី២ឈ្មោះ សុវណ្ណ ភក្រ្តា(អ្នកធ្វើសកម្មភាព) អាយុ១៦ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារទួលទំពូងទី១ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមវិតិនិធីនៃច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង