ស៊យទាំងព្រឹកតែម្ដង! មកលេងផ្ទះពូ ដូចយកម៉ូតូមកអោយលោកចោរចឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរស២នាក់ពូហើយនិងក្មួយ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីមានជនសង្ស័យធ្វើសកម្មភាពលួចកាច់សោរកម៉ូតូចំនួន២គ្រឿង ពីមុខផ្ទះគ្រាដែលរវល់ចូលទៅងូតទឹកមួយភ្លែត មកវិញបាត់ស្រមោល ទើបឆោឡោ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលក់ថ្នាំពេទ្យ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូទី១ ម៉ាក Pusha ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខភ្នំពេញ 1I-7442 ម្ចាស់ឈ្មោះ ប៊ុន កែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ទើបមកលេងស្នាក់នៅផ្ទះពូបានមួយយប់ ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកភូមិដកស្និត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទី២ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IB-4052 ម្ចាស់ឈ្មោះ ប្រាក់ ប៉ូលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ថ្នាំពេទ្យនៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា។

តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ប៊ុន កែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែកក្កដា ខ្លួនមកពីស្រុកមកលេងសម្រាកផ្ទះពូ ឈ្មោះប្រាក់ ប៉ូលី លក់ថ្នាំពេទ្យនៅផ្ទះកើតហេតុខាងលើ មួយយប់ព្រឹកឡើង អូសម៉ូតូទាំង២គ្រឿងដាក់ចតទុកចាក់សោរ ត្រឹមត្រូវនៅមុខផ្ទះ ហើយចូលទៅងូតទឹក តែមួយភ្លែត សុឹងមិនបាន១០នាទីផង ចេញមកវិញ ជនសង្ស័យលួចកាច់សោរ កម៉ូតូ ជិះទៅបាត់ទាំង២គ្រឿងក្នុងពេលតែមួយ ។
ក្រោយកើតហេតុជនរងគ្រោះ ២នាក់ពូក្មួយបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង