ស្ទើរតែផុតជីវិតទៅហើយ៖ ព្រោះតែជិះទៅបុកម៉ូតូឆ្លងផ្លូវស្របពេលរថយន្តមកពីក្រោយកិនហើយអូសម៉ូតូជិតមួយគីឡូ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័ វ៉ាជែងរថយន្តផុតហើយតែសំណាងមិនល្អជ្រុលទៅប៉ះម៉ូតូមួយ គ្រឿងទៀតដែលបើកឆ្លងផ្លូវបណ្ដាលឲ្យដួលត្រូវរថយន្តដឹកបន្លែមកពីក្រោយបុកអូសម៉ូតូជិតមួយគីឡូទើបឈប់ធ្វើអោយបុរសដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងន់ភ្លាមៗត្រូវបានរថយន្តសង្គ្រោះគ្លីនិចសួគ៌ាដឹកយកទៅសង្គ្រោះផងដែរ។ ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពីកាវេលាម៉ោង១២និង២០នាទី រំលងអធ្រត្រឈានចូលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២១៧ត្រង់ចំណុងមុខហាងសួន ស្នេហ៍ចំការដូង ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់១២៥ពណ៌ ខ្មៅសេរីឆ្នាំ២០១២ពាក់ស្លាកលេខភ្នំពេញ 1BK-5442បើកតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តកូរ៉េ ដឹកបន្លែផុតហើយតែជ្រុលទៅប៉ះគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវពីកើតទៅលិច ម៉ាកឌ្រីមសង់សេ១២៥ពណ៌ក្រហមពាក់ស្លាកលេខ1I-4059 បណ្ដាលដួលស្របពេលនោះរថយន្តកូរេ ដឹកបន្លែពាក់ស្លាកលេខកំពង់ចាម3A-0147 មកដល់បានបុកកិនអូសម៉ូតូជិត១គីឡូ ភ្លាមៗនោះសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយយកអ្នកបើកបរឡានទៅសាកសួរនៅអធិការខណ្ឌដង្កោ រួចទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាសវែងយករថយន្តនិងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំរងចាំដោះស្រាយនៅពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង