ខួបកំណើតពិធីករ វុទ្ធី យប់មិញសុទ្ធតែស្រីស្អាតប្រុសសង្ហាមកអបអរមានភាពរីកចម្រើនឡើងជាងមុន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ខួបកំណើតពិធីករ វុទ្ធី យប់មិញមានសុទ្ធតែតារាៗបង្ហាញម៉ូត តារាសម្តែង ជា ស្រីស្អាត ប្រុសសង្ហា ជាច្រើននាក់មកចូលរួមអបអរលោកផ្ទាល់ដែលបានបោះជំហានថ្មីកាន់តែរីកចម្រើនក្នុងវិស័យសិល្បៈ ហើយជាពិសេសក្លាយជាអ្នករកស៊ីលក់ផលិតផលអនឡាយ។

ពិធីខួបកំណើតរបស់លោកឆ្នាំនេះ លោក វុទ្ធី ដែលអ្នកសិល្បៈ និងរកស៊ីក្នុងសង្គមស្គាល់លោកជាមេក្រុមម៉ូដែលមួយរូបបានអញ្ជើញភ្ញៀវយ៉ាងច្រើនស្ទើរតែម៉ៅភោជនីដ្ឋានគេដាច់មួយកន្លែងទៅហើយ។ ក្នុងពិធីខួបកំណើតរបស់លោកឆ្នាំនេះ បានទម្លាយឱ្យដឹងថា ទោះបីជាមានឧបសគ្គក្នុងឆ្នាំចាស់យ៉ាងណាក៏ដោយ ក៏តស៊ូរហូតមកមិនដែលបោះបង់ឡើយ។ ជាពិសេសដំណើរលើផ្លូវសិល្បៈ លោកមានទីផ្សារការងារថតស្ពត សម្តែង ពិធីករ ហើយជាពិសេសលោកនៅតែទីផ្សារខ្លាំងដឹកនាំក្រុមម៉ូដែលតារាស្រីៗ និង ប្រុសសង្ហា ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឆ្នាំ២០១៩នេះ លោកបានបោះជំហានមួយទៀតក្លាយខ្លួនជាអ្នកលក់ផលិតផលអនឡាយ ឬជាអ្នកទីផ្សារផ្សព្វផ្សាយនិងចែកចាយផលិតផលថែរក្សាសុខភាពគ្រីម Firmax3 របស់ក្រុមហ៊ុន RF3 World Cambodia ដោយទទួលការគាំទ្រ មានសមាជិកជាច្រើនរួមដំណើរជាមួយលោក។

លោក វុទ្ធី បានប្រាប់ថា ខួបកំណើតទោះបីជាមិនធំដុំខ្លាំងមែន ប៉ុន្តែលោកក៏ថ្លែងអំណរគុណដល់បណ្តាភ្ញៀវទាំងដែលមានឯកឧត្តម ឧកញ៉ា ទាំងអ្នករកស៊ីផ្នែកអចលនាទ្រព្យ អ្នកលក់ផលិតផល Firmax3 និងតារាល្បីៗជាច្រើនបានមកអបអរ និង ជូនពរលើកទឹកចិត្តដល់លោកបន្តដំណើរក្នុងវិស័យសិល្បៈនិងការរកស៊ី។ ជាពិសេសលោកនឹងចូលរួមចំណែកជាមួយសង្គម ក្នុងការជួយអ្នកអត់ អ្នកលំបាក និងចែករំលែក ពេលវេលា ថវិកាផ្ទាល់ខ្លួនក្នុងសកម្មភាពសប្បុរធម៌៕

 

 

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង