វង្ស ថាណាន់ លេងស្ទីលថ្មីក្នុងបទ”អត់សង្សារតែមានប្ដី” ឱ្យប្លែកម្តង..!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រៅពីទទួលបានការចាប់អារម្មណ៍ជាមួយតារាចម្រៀង កញ្ញា ចែម ស្រល័ក្ខណ៍ លើឆាកហង្សមាស ព្រោះតែលោកច្រៀងបណ្ដើរ សុំដៃគូចម្រៀងរបស់ខ្លួនរៀបការបណ្ដើរលើឆាកហើយនោះ តារាចម្តៀង លោក វង្ស ថាណាន់ ក៍លូយណាស់ដែរក្នុងបទ”អត់សង្សារតែមានប្ដី” ដែលលោកបានច្រៀងលើឆាកដដែល កាលពីថ្ងៃទី១០ ខែឩសភា ឆ្នាំ២០១៨។

ស្ទីលលើឆាករបស់លោក ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំងទាំងស្ទីលសក់ ស្ទីលតែងខ្លួន និងក្បាច់រាំ។ ស្ទីលដែលលោករំលេចឡើងនៅឆាកហង្សមាសនោះ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារលោកឡើងឆាកលើកនេះក្រៅពីច្រៀងប្រូម៉ូដបទថ្មី”អត់សង្សារតែមានប្ដី” ដែលជាបទOriginal កំពុងទទួលបានការគាំទ្រហើយ លោកក៍តែងខ្លួនប្លែកភ្នែកផងដែរ។ នេះជាស្ទីលតែងខ្លួន ដែលលោកបង្ហាញខ្លួនជាលើកទី១ ហើយជាការបង្ហាញស្ទីលថ្មី ដែលគេកម្រឃើញ។

លោកក៍បានបង្ហាញក្បាច់រាំយ៉ាងរស់រវើក ក្នុងបទចម្រៀងនោះដែរ ទើបធ្វើអោយម្នាក់ៗសរសើរមិនដាច់ពីមាត់ថា វង្ស ថាណាន់ ដ្បិតថាមុខមាត់ស្រគត់ស្រគំ ប៉ុន្តែនៅពេលច្រៀងរាំបទញាក់ និងបទប្រភេទបែកស្លុយ ក៍មិនអន់នោះដែរ។ ក្នុងនោះបើនិយាយពីស្ទីលតែងខ្លួន ក៍សឹងនឹងត្រលប់តារាកូរ៉េផងដែរ។

លោក វង្ស ថាណាន់ បាននិយាយថា ដោយសារបទ”អត់សង្សារតែមានប្ដី” ជាបទញាក់កន្ត្រាក់អារម្មណ៍លើកដំបូងរបស់ខ្លួន ទើបលោកសម្រេចលេងខ្លួនទាំងសក់ និងការតុបតែងខ្លួនអោយប្លែកភ្នែកដើម្បីរំលេចបទនោះ។ លោកមានអារម្មណ៍សប្បាយចិត្ត ដែលបទញាក់ដំបូងរបស់ លោកមានការទទួលស្គាល់ ហើយមានការគាំទ្រពេញទំហឹង ក្នុងពេលដែលលោកលេងស្ទីលប្លែកភ្នែកនោះផង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង