ស្ទើរតែមិនជឿ វីជេអាណូ បោកប្រាស់លុយចំនួន៥ម៉ឺនដុល្លារ.. ដល់ថ្នាក់ផង..!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បង្ករឿងទៀតហើយពីតារាសម្តែងនិងពិធីការិនី “វីជេ អាណូ” ដែលផ្ទុះរឿងលេងសុទ្ធតែចេញសែកអត់លុយចំនួន៥ម៉ឺន​ដុល្លា ជាអំពើខុសឆ្គងនឹងច្បាប់ និងធ្វើឱ្យនាងកាន់តែបាក់ប្រជាប្រិយភាពបន្ថែម។

ស្ទើរតែមិនជឿតារាល្បីរូបនេះដែលខំប្រឹងរកស៊ីមុខរបបជាច្រើនមុខ និង ខំប្រឹងហៅកេរ្តិ៍ឈ្មោះមកវិញក្នុងវិស័យសិល្បៈមួយរយៈនេះបែរជា ផ្ទុះរឿងចេញសែកគ្មានលុយដែលជាអំពើខុសនឹងច្បាប់ ប្រឈមការដាក់ទោស។

ការបង្ហោះរបស់សម្អាងការ សឿ សុធារ៉ា បានធ្វើអោយម្នាក់ៗស្រឡាំងកាំង ដោយសារតែរូបភាពនេះ មិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក មានតារាសិល្បៈពីរបីរូបមកហើយ ដែលបានទម្លាយថាអ្នកនាង ចេញស្សែកក្លែងក្លាយអោយបែបនេះដែរ ក្រោយពេលនាងជំពាក់ជំពិន រឿងទិញរថយន្តបង់រំលោះ។

យ៉ាងណាក៏ដោយយោងតាមការបង្ហោះ នៅមិនទាន់ដឹងថា តើវីជេអាណូ ជំពាក់លុយសម្អាងការ ឬជំពាក់លុយ អ្នកនាង សឿ សុធារ៉ានោះទេ។ មកទល់ពេលនេះ ការបង្ហោះលើផេក សម្អាងការសឿ សុធារ៉ា ត្រូវបានលុបចោល ក្រោយបង្ហោះបានជាង៣០នាទីក្រោយ ប៉ុន្តែគេមិនដឹងថា តើវីជេអាណូ ចូលខ្លួនចរចារ ឬដោយសារមានការយោគយល់ពីម្ចាស់បំណុលនោះទេ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង