វិសាខា បដិសេធការចុះផ្សាយទទួលកីឡាករ សុខ ផេង មិនយក ចាន់ វឌ្ឍនាកា និង មុន្នី ឧត្តម


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រោយមានការចុះផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ក្លឹបបាល់ទាត់ វិសាខា បានចេញសេចក្តីប្រកាសបន្ថែមទៀតដោយក្លឹបនេះ សូមបដិសេធ នូវការចុះផ្សាយព័ត៌មាន របស់គេហទំព័រ Sabay ដែលបានចុះផ្សាយ រឿងដែលមានចំណងជើងថា “មូលហេតុវិសាខា ចុះកុងត្រាជាមួយ សុខ ផេង មិនយក ចាន់ វឌ្ឍនាកា និង មុន្នីឧត្តម”។

លើហ្វេសប៊ុករបស់ក្លិបនេះ បានសរសេរក្រោយសន្និសីទកាសែតឱ្យដឹងទៀតថា ក្លិបកីឡាបាល់ទាត់វិសាខា សូមបដិសេធ នូវការចុះផ្សាយព័ត៌មាន របស់គេហទំព័រ Sabay ដែលបានចុះផ្សាយ រឿងដែលមានចំណងជើងថា មូលហេតុវិសាខា ចុះកុងត្រាជាមួយ សុខ ផេង មិនយក ចាន់ វឌ្ឍនាកា និង មុន្នីឧត្តម ។ វិសាខា ទទួលយកនិង ស្វាគមន៍គ្រប់កីឡាករទាំងអស់ ដែលចង់ចូលរួម ជាមួយនឹងក្លិប ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចាត់ការទូរទៅរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ពុំបានមានប្រសាសន៍ ដូចអ្វីដែល គេហទំព័រ Sabay ចុះផ្សាយនោះដែរ។

ជាមួយនឹងការចុះកុងត្រាជាមួយកីឡាករសំខាន់ៗ ២រូប គឺកីឡាករ កែវ សុខផេង និង សុខ សុវណ្ណ ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា ជើងទី២ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ដែលធ្វើឲ្យថ្នាក់ដឹកនាំក្រុមឡើងមកពីលីគលំដាប់ទី២នេះដែលកាន់តែមានសង្ឃឹមក្នុងការសម្រេចឲ្យបាននូវលទ្ធផលលើសពីក្ដីរំពឹងក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងពីរ ។
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បានថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញកីឡាករទាំងពីរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ឱ្យដឹងថា ទាំង កែវ សុខផេង និង សុខ សុវណ្ណ សុទ្ធតែជាកីឡាករមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់លើទីលាន ដើម្បីជួយក្រុមទើបបង្កើតមួយនេះ ។ ការសម្រេចចិត្តនាំចូលពួកគេ លោករំពឹងថា កីឡាករទាំងពីរ នឹងរួមចំណែកធ្វើឲ្យទម្រង់លេង និងការប្រកួតនីមួយៗ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ

កីឡាករ កែវ សុខផេង និង សុខ សុវណ្ណ បានលើកឡើងស្រដៀងៗគ្នាថា ការចូលរួមវិសាខា ពួកគេរំពឹងនឹងធ្វើឲ្យទម្រង់លេងរបស់ខ្លួនកាន់តែរីកចម្រើន ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី សម្រាប់ជួយដល់ក្រុមជម្រើសជាតិ ។ ពិសេស សុខផេង ដែលធ្លាប់លេងឲ្យក្លឹប PKNP នៃលីគកំពូលម៉ាឡេស៊ី គេចង់ឃើញលីគកំពូលកម្ពុជា មានការប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីកសាងបាននូវក្រុមជម្រើសជាតិមួយដ៏ខ្លាំង សម្រាប់ចូលរួមប្រកួតលើឆាកអន្ដរជាតិ ។

តាមការបញ្ជាក់សម្រាប់ការនាំចូលកីឡាករដ៏មានប្រជាប្រិយភាពទាំង ២រូបនេះ វិសាខា មិនបានបញ្ជាក់ពីរយៈពេលនៃកុងត្រានោះទេ ប៉ុន្ដែលោក ហុក សុចិត្រា បានបញ្ជាក់ថា ក្លឹបនឹងមិនបិទផ្លូវ ប្រសិនបើកីឡាករចង់ផ្លាស់ប្ដូរទៅឲ្យក្លឹបបរទេសឡើយ ។ ផ្ទុយទៅវិញ ក្លឹបនឹងជំរុញបន្ថែម ព្រោះវាគឺជាមហិច្ឆតា ដែលចង់ឲ្យកីឡាករក្នុងស្រុក បានទៅប្រកបអាជីពនៅក្រៅស្រុក តួយ៉ាងដូចជាកីឡាករ កែវ សុខផេង ជាដើម បើសិនគេចង់ទៅលេងឲ្យក្លឹបបរទេសជាថ្មី វិសាខានឹងបើកទ្វារជានិច្ច ។

សូមរំលឹកថា ចំពោះកីឡាករ កែវ សុខផេង អតីតកីឡាករក្រុមភ្នំពេញក្រោន មុនសម្រេចចិត្តរួមរស់ជាមួយក្លឹបវិសាខា គេបានលេងឲ្យក្លឹប PKNP នៃលីគកំពូលម៉ាឡេស៊ីមួយរយៈ តែត្រូវបានក្លឹបផ្ដាច់កុងត្រាមុនកំណត់ ព្រោះមើលឃើញពីទម្រង់លេងមិនបានល្អតាមការចង់បានរបស់ពួកគេ ។ កីឡាករ សុខ សុវណ្ណ កាលពីរដូវកាលមុន គេបានលេងឲ្យក្លឹបជើងឯក ៣ជំនាន់បឹងកេត ប៉ុន្ដែដោយសាររបួស ដើមរដូវកាលថ្មីនេះ គេមិនបានជួយក្រុមនោះទេ តែស្ងាត់ៗ ស្រាប់តែគេ បាចាកចេញពីបឹងកេត មករួមរស់ជាមួយក្លឹបទើបឡើងមកពីលីគលំដាប់ទី២ នេះតែម្ដង ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង