ហួសចិត្ត ក្រោយស្ដាប់ចម្លើយសារភាព របស់ឃាតករ សម្លាប់កូនស្រីបង្កើត និងឳពុកក្មេកខ្លួន​​ឯង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យដែលបានយកខ្សែភ្លើងរឹត ក សម្លាប់កូនខ្កួនឯង និងបន្តទៅសម្លាប់ឪពុកក្មេកនៅខេត្តស្វាយរៀងទៀត។

ការបង្ហាញមុខនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ។

បើតាមលោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ បានអោយដឹងថា ជនសង្ស័យឈ្មោះ អង សំណាង ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិទន្លេៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ថ្ងៃឃាត់ខ្លួនថ្ងៃទី០៣  ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ៈ៣០នាទីពឹក ស្ថិតនៅភូមិទួលសុទិន ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះទី១ជាកូនបង្កើត ឈ្មោះពេជ ចរិយា ភេទស្រី អាយុ២ឆ្នាំ។ ទីលំនៅ ភូមិទន្លេៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ត្រូវបានឃាតករសម្លាប់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១២ៈ១០នាទី នៅបន្ទប់ជួលលេខ១០៩ ផ្លូវបេតុង ក្រុមទី៨ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី២ ត្រូវជាឪពុកក្មេកមានឈ្មោះ ពេជ ជឿន ភេទប្រុស អាយុ៥៧ឆ្នាំ។ ទីលំនៅ ភូមិទន្លេៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ទីកន្លែងកើតហេតុ នៅមន្ទីរពេទ្យបង្អែកស្វាយរៀង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានដូចជា ខ្សែរភ្លើងប្រវែងជាង៦ម៉ែត្រ និងលិខិតបណ្ដាំមួយសន្លឹក។

លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបន្តអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្នងការរង នគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកបានធ្វើការស្រាវជ្រាវ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ៈ៣០នាទីព្រឹក បានសហការនគរបាលខណ្ឌដង្កោ នគរបាលខេត្តកំពង់ស្ពឺ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ អង សំណាង ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ នៅភូមិទួលសុទិន ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺផ្ទះជីដូនមួយតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានអោយដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ៈ៣០នាទី ខ្លួនបានពឹងអោយម្ដាយក្មេកជួយកោសខ្យល់ហើយគេ ក៏មានអារម្មណ៍ចង់រួមរ័ក្សខ្លួនបានយកដៃទៅស្ទាបកំប៉េះគូទម្ដាយក្មេក ហើយគាត់បានស្រែកឆោឡោ ពេលនោះគេបានយកដៃច្របាច់កគាត់ ពេលនោះមានអ្នកជិតខាងមកដល់ ក៏បែកគ្នារៀងៗខ្លួន។ លុះស្អែកឡើងប្រពន្ធបាននាំខ្លួនទៅសាលាឃុំលែងលះ តែខ្លួនមិនព្រម ដោយគ្មានជំរើស ក៏យល់ព្រមផ្ដិតមេដៃ ដោយទាមទារយកកូនស្រីមកចិញ្ចឹមប្រពន្ធក៏ព្រម។ នៅថ្ងៃដដែលគេក៏នាំខ្លួនកូនមកស្នាក់នៅផ្ទះម្ដាយឪពុកបង្កើតនៅទីតាំងកើតហេតុ។ នៅថ្ងៃទី០១ គេបានជិះរថយន្តតាក់ស៊ីទៅខេត្តស្វាយរៀងដើម្បីសុំត្រូវគ្នាជាមួយប្រពន្ធវិញតែក្រុមគ្រួសារប្រពន្ធ មិនព្រមហើយដេញចេញអោយឈប់មករកទៀត។ ហើយនៅថ្ងៃកើតហេតុម្ដាយឪពុកបង្កើតមិននៅ គេបានបែកគំនិតសម្លាប់កូនខ្លួនឯងដោយយកខ្សែរភ្លើងមករឹត ក ទៅនឹងចំរឹងបង្អួចហើយគេបានស្រាយខ្សែភ្លើងនោះមកចងកខ្លួនម្ដងតែដោយមានអាការៈថប់ដង្ហើមពេកខ្លួនក៏បានរើបំរើសក៏បានដាច់ខ្សែ ហើយក៏មានចិត្តចង់សងសឹកនិងក្រុមគ្រួសារម្ដាយក្មេកវិញ។ នៅថ្ងៃកើតហេតុដដែលខ្លួនក៏ជិះរថយន្តទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលឪពុកក្មេកបានសម្រាកព្យាបាលជំងឺហើយនិយាយរឿងរ៉ាវខ្លួនចង់សម្លាប់ម្ដាយក្មេក ពេលនោះឪពុកក្មេក កំុអោយមាត់ខ្លាចខ្មាស់គេ ហើយក៏អោយខ្លួននាំចូលបន្ទប់ទឹកដើម្បីបត់ជើង ដោយឃើញឱកាសល្អគេក៏បាន សម្លាប់ឪពុកក្មេកដើម្បីអោយព្រាត់ប្រាសគ្នាវិញម្តង រួចក៏រត់ទៅលាក់ខ្លួននៅផ្ទះជីដូនមួយដែលស្ថិតនៅភូមិទួលសុទិន ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង