ពិសេសណាស់! អាជ្ញាធរខណ្ឌមានជ័យចុះចែកសៀវភៅស្នាក់នៅឲ្យប្រជាពលរដ្ឋដល់ផ្ទះផ្ទាល់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង ៨ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយ មន្រ្តីអាត្រានុកូលដ្ឋានរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក នូ ទូច អធិការងខណ្ឌមានជ័យ រួមទាំងលោក សួស សារិន ចៅសង្កាត់រងទី២ សង្កាត់បឹងទំពន់ទី ១ និង លោក មេភូមិពាក់ពន្ធ័ បានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងការប្រគល់ជូន សៀវភៅ ស្នាក់នៅដល់លំនៅដ្ឋានផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋចំនួន២៩គ្រួសារក្នុងសង្កាត់បឹងទំពន់ទី ១ ផងដែរ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលបានទទួលសៀវភៅស្នាក់នៅចំនួន ២៩គ្រួសារនាព្រឹកនេះ គឺជាប្រជាពលរដ្ឋដែល បានរស់នៅក្នុងសង្កាត់ទំនប់ទឹក និង សង្កាត់ ទួលទំពូងទី២ ក្នុងខណ្ឌចំការមន ក្រោយសាលារាជធានីភ្នំពេញ បានគោលការណ៏រាជរដ្ឋាភិបាលក្នុងការបំបែកសង្កាត់ និង រៀបចំព្រំប្រទល់ឡើងវិញនោះ តំរូវអោយបងប្អូនប្រជាពលរដ្ឋដែលធ្លាប់រស់នៅភូមិ និង សង្កាត់ មួយចំនួនក្នុងខណ្ឌចំការមន ត្រូវបានកាត់ចូលក្នុង សង្កាត់បឹងទំពន់ មួយចំនួន ក្នុង ខណ្ឌមានជ័យនេះ ត្រូវមានការផ្លាស់ប្តូរសៀវភៅស្នាក់នៅជូនគាត់ជាថ្មីឡើងវិញក៏ដូចជាកំណត់អត្តសញ្ញាណបណ្ណ័ដើម្បីអោយស្របតាមរដ្ឋបាលខណ្ឌមានជ័យ។

ក្នុងនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបង្ហាញពីភាព រីករាយ និងសប្បាយចិត្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកសៀវភៅស្នាក់នៅថ្មីនេះដែល មានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌយកមកជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្តងដោយមិនគិតនៅតំលៃ ឬថវិកាពីសេវាជូនប្រជាពលរដ្ឋសូម្បីតែមួយសេននោះ ។

លោក ឌី រ័ត្នខេមរុណ បានបញ្ចាក់បន្ថែមថា ប្រជាពលរដ្ឋកាន់តែយល់ និងឃើញកាន់តែច្បាស់ពី រាជរដ្ឋាភិបាលសព្វថ្ងៃក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការបង្គៀកសេវារដ្ឋបាលថ្នាក់ក្រោមជាតិអោយគៀកជាមួយប្រជាពលរដ្ឋទៅតាមលក្ខ័ណ ងាយស្រួលបំផុតក្នុងការទទួលសេវាពីអាជ្ញាធរ មូលដ្ឋាន។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង