គួរឲខ្លាចខ្លាំងណាស់!! ល្បែងថ្មីមួយ ធ្វើឲ្យក្មេងស្រី១២ឆ្នាំម្នាក់ លេងហើយ ដល់ថ្នាក់ចងកសម្លាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិអាហ្សង់ទីនម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួន បន្ទាប់ពីបានលេងល្បែងថ្មី ដែលត្រូវបានគេស្គាល់ថាជា “Momo Challenge”។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្មេងស្រីវ័យក្មេងម្នាក់នោះត្រូវបានរកឃើញ ចងក.សម្លាប់ខ្លួន នៅក្រោមដើមឈើក្រោយផ្ទះរបស់នាង ក្នុងទីក្រុង Ingeniero Maschitz ប្រទេសអាហ្សង់ទីន ដោយបន្សល់ទុកវីដេអូមួយ នាងនិយាយពាក្យមួយឃ្លាថានាងសម្លាប់ខ្លួន ក៏ព្រោះតែMomo។

ល្បែងថ្មី “Momo Challenge” នេះកំពុងតែល្បីខ្លាំងមែនទែន នៅក្នុងប្រទេសមួយចំនួនដូចជាជប៉ុន កូឡុំប៊ី និង ម៉ិចស៊ីកូ។ ហើយល្បែងប្រភេទនេះ អ្នកអាចរកលេងបាននៅក្នុង Whatsapp, ហ្វេសប៊ុក និងយូធូប ជាមួយនឹងប្រូហ្វាល់រូបភាពនារីដ៏អាក្រក់ម្នាក់ មានភ្នែកធំៗ និងជើងពីរ។

ចំពោះល្បែងនេះ គឺចាប់ផ្តើមលេងនៅពេលដែលអ្នកឆាតទៅ Momo ហើយMomoនិងផ្ញើរូបភាពគួរឲ្យភ័យខ្លាចមកកាន់អ្នក បន្ទាប់មកនាងក៏ចាប់ផ្តើមគំរាមគំហែងអ្នកឲ្យធ្វើតាម Challenge របស់ល្បែងនោះឲ្យអស់ ដើម្បីគេចផុតពីការរំខានរបស់នាង ហើយ Momo នឹងបន្ត Challenge ឲ្យអ្នកធ្វើរឿងជាច្រើនដ៏ឃោឃៅផ្សេងៗ លុះចុងក្រោយនាងនឹងឲ្យអ្នកធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង។

ម៉្យាងវិញទៀត បើសិនជាអ្នកលេង “Challenge Momo” នេះហើយ តែអ្នកមិនធ្វើតាមនាង នោះនាងនឹងប្រើវិធីជាច្រើនដើម្បីបន្លាចអ្នកដូចជា មានលេខប្លែកៗខលចូលមកទូរស័ព្ទអ្នក និងធ្វើសម្លេងស្រែកដ៏គួរឲ្យខ្លាចជាដើម។

ក្នុងនោះដែរ នៅពេលនេះប៉ូលីសទូទាំងពិភពលោក បានដាក់បម្រាមទៅឪពុកម្តាយទាំងអស់ ហាមក្មេងចន្លោះអាយុពី ១២ ទៅ១៩ឆ្នាំ មិនឲ្យលេង Challenge នេះឲ្យសោះ ព្រោះវាអាចនឹងធ្វើឲ្យបញ្ហាដូចក្មេងស្រីអាយុ១២ឆ្នាំយ៉ាងដូច្នេះដែរ៕

តើប្រិយមិត្តចង់សាកល្បងលេងល្បែងនេះដែរទេ? 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង