​កួអោយសង្វេគណាស់! បុណ្យសព ឌីជេ អាលីយ៉ា ព្រឹក​នេះ​ ពុំទាន់មានសិល្បករ​ចូល​រួម​ទេ មានតែក្មួយចិញ្ចឹមម្នាក់គត់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពេលលឺដំនឹងមរណភាពរបស់ឌីឹជេ អា​ លីយ៉ា ភ្លាមបានធ្វេីឲអ្នកនៅក្នុងចង្កោមសិល្បះ នឹង មហាជនទាំងក្នុងស្រុកនឹងក្រៅស្រុកកេីតទុកជាខ្លាំង ។ ហេីយអ្វី​ដែល​គួរ​ឲ្យ​សង្វេគ​ទៀត​នោះ​ នៅក្នុង​ពិធី​បុណ្យមកដល់ម៉ោងនេះពុំទាន់មានឃេីញ​មិត្ត​សិល្បករ​ចូល​រួម​នៅឡើយទេ គឺមានតែ​ក្មួយ​ចិញ្ចឹមរបស់​ឌីជេអភ័ព្វ​រូប​នេះម្នាក់ប៉ុណ្ណោះ។ ​

បេីតាមដឺងនាក់នៅក្នុងពិធីបុណ្យបានប្រាប់ សព្វរបស់ឌីជេ អារីយ៉ា នឺងត្រូវបូជានៅថ្ងៃនេះវេលាម៉ោង ៣រសៀល នៅ​វត្ត​ទួល​អស់​លោក ក្នុង​សង្កាត់​ទួល​សង្កែ រាជ​ធានី​ភ្នំពេញ។ ឌីជេ អា​លី​យ៉ា ​បាន​ទទួល​មរណភាព​នៅ​វេលា​ទៀប​ភ្លឺ ដោយសារ​ស្ថាន​ភាព​ជំ​ងឺ​រលាក​ទង​សួត​ធ្ងន់​ធ្ងរ​។

មុនពេលទទួលមរណភាព ឌីជេរូបនេះបានបង្ហេីបប្រាប់ថា ចង់​ប្រឡូក​ចូល​សិល្បៈ​វិញ បើ​សិន​ជា​ជំ​ងឺ​របស់​ខ្លួន​បាន​ជា​សះ​ស្បើយ ព្រោះតែកាងារសិល្បះជា​អាជីព​ដែល​ខ្លួន​ស្រលាញ់ នឺងខំតស៊ូជាយូរឆ្នាំមកហេីយ ដូច្នេះហេីយទេីបនាងមិនចង់បោះបង់ការងារនេះ ។

ឌីជេ អា​លី​យ៉ា ក៏បាន​សាង​កេរិ៍្ត​ឈ្មោះ​ជាច្រើន​លើ​វិថី​សិល្បះមួ​យ​នេះ តាមរយៈ​ការ​សម្ដែង ពិធី​ករ​ ច្រៀង និង​ការងារ​សប្បុរសធម៌​ជាច្រើន​​ដូចជា ​តន្ត្រី​មនុស្ស​ធម៌ ​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ​ព្រម​ទាំង​ផ្តួច​ផ្តើម​ព្រឹត្តិការណ៍​តន្រ្តី​ដើម្បី​​​ជួយ​ដល់​សិល្បករ​ជើង​ចាស់​ផង​ដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង