នាំមកជូនដោយ៖

គួរឲ្យអាណិតណាស់!!! ក្រពើធំៗ ខាំហែកស៊ីក្រពើតូច ជាចំណីយ៉ាងព្រៃផ្សៃបំផុត (មានវីដេអូ)


ទំហំអក្សរ៖ S M L

អាហ្វ្រិក៖ ទិដ្ឋភាពកម្រប្រទះមួយ ត្រូវបានថតជាប់ នៅពេលដែលសត្វក្រពើមាឌធំមួយក្បាល ខាំសម្លាប់ក្រពើគ្នាវា ដែលមានមាឌតូចជាង យ៉ាងសាហាវបំផុត និងខាំហែកស៊ីជាចំណីទៀតផង។

 

                     សកម្មភាព ក្រពើធំ កំពុងតែខាំហែក និងក្រវីក្រពើតូច

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅក្នុងទន្លេមួយ នៅអាហ្វ្រិកខាងត្បួង ដែលមាន ក្រពើមាឌធំមួយក្បាល ខាំក្រពើមាឌតូចល្អិតមួយក្បាលទៀត ត្រង់កហើយគ្រវីគ្រវាត់យ៉ាងសាហាវបំផុត។ បន្ទាប់ពីសត្វក្រពើមាឌល្អិតបានងាប់ហើយ សត្វក្រពើមាឌធំដ៏កំណាចនោះ បានខាំហែកកម្ទេចក្បាលមុន រួចទើបវាស៊ីសាច់ តាមក្រោយ។

គួរបញ្ជាក់ផងដែរថា សកម្មភាពដ៏រន្ធត់នេះ ថតបានដោយលោក Rob Bowie មកពីទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងពេលគាត់ទៅទស្សនា នៅឯដងទន្លេ Letaba។ លោកបានប្រាប់ឲ្យដឹងថា វាពិតជាទិដ្ឋភាពមិនគួរឲ្យជឿទាល់តែសោះ ហើយលោកបានចំណាយពេល ២-៣នាទី ដើម្បីតាមផ្តិតយកសកម្មភាពនោះ។

យ៉ាងណាមិញ បន្ទាប់ពីក្រពើធំនោះខាំហែកស៊ីក្រពើតូចរួជ មានក្រពើផ្សេងទៀត ចូលទៅដណ្តើមគ្នាស៊ី ផងដែរ។ លោក Rob បានបន្ថែមថា ពួកលោកកំពុងតែមើលសត្វដំរីចុះទៅក្នុងទន្លេ Letaba យ៉ាងសប្បាយរីករាយសោះ តែបែរជាឃើញទិដ្ឋភាព ដ៏គួរឲ្យព្រឺព្រួច និងកម្រនេះទៅវិញ៕

ប្រភព៖ បរទេស

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង