អាណោចអាធ័មណាស់! ធ្វើដំណើរជិតទៅដល់ផ្ទះហើយ ស្រាប់តែរថយន្តកុងតឺន័រឆក់យកជីវិតទាំងកណ្តាលផ្លូវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កៀនស្វាយ៖ បុរសម្នាក់ និងស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តនៅលើដងផ្លូវជាតិលេខ១ ចំនុចគីឡូម៉ែត្រលេខ២០ ក្នុងភូមិស្លាបតាអោន ឃុំគគីរស្រុកកៀនស្វាយ កាលវេលាម៉ោង០០និង១០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ។

នគរបាលចរាចរណ៍មូលដ្ឋាន លោក ព្រំ សំណាង អធិការរងស្រុកកៀនស្វាយ បានអោយដឹងថានៅម៉ោងកើតហេតុខាងលើ រថយន្ត ប្រភេទដឹកកុងតឺន័រ (សឺមីរឺម៉ក)ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3C-7592 បានធ្វើដំណើរចេញពីកំពង់ផែ ស្វ័យតភ្នំពេញទិសដៅឡើងទៅភ្នំពេញ មកដល់ចំនុចកើតហេតុ បានបុកជាមួយម៉ូតូបណ្ដាលអោយស្លាប់មនុស្ស២នាក់។ ក្រោយកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់ ។

លោកអធិការរងបន្តថា ជនរងគ្រោះជិះម៉ូតូ សេ125 ពណ៏ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1J -3252 ទិសដៅពីភ្នំពេញមកផ្ទះនៅស្រុកកៀនស្វាយ បើកបរដោយឈ្មោះ ឆាត និស័យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់នឹងកន្លែង) និងមានឌុបមនុស្សស្រីម្នាក់ឈ្មោះ លី សុជាតិ អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ
មុខរបរលក់ដូរ(ស្លាប់និងកន្លែង) ។ លោក ព្រំ សំណាង បញ្ជាក់ថា បន្ទាប់ពីទទូលបានព័ត៌មានភ្លាម លោកបានចាត់កំលាំងប៉ុស្ដិ៍នីងផ្នែកជំនាញបានចុះដល់ចំនុចកើតហេតុនិងពិនឹត្យវាស់វែងប្រមូលយកមធ្យោបាយមកកាន់អធិការដ្ឋាន និងបន្តការស្រោវជ្រាវរកអ្នកបើកបររថយន្តតាមនីតិវិធី។ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ផងដែរចំពោះករណីនេះបណ្ដាលមកពីជន រងគ្រោះបើកបញ្ច្រាស់ទិស (បើកម៉ូតូច្រាស់ទិសលើផ្លូវរថយន្ត) ខ្វះការប្រុងប្រយ័ត្នមកបុក លើរថយន្តចំ ចំហៀងខាងស្ដាំ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង