អាសូរណាស់! ប្រហែលជាបែកថ្នាំទើបធ្វើឲ្យគាត់ឈានទៅដល់ការ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេសង្ស័យថាបែកថ្នាំបានយកកាំបិតចិតបន្លែមុខ២មកអា ក ខ្លួនឯងហូឈាមស្រោចខ្លួនប៉ងបញ្ចប់ជីវិតតែសំណាងល្អ ត្រូវបានគេជួយទាន់ពេលវេលា។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៨ ខែកក្ដដាឆ្នាំ២០១៧ នៅចំណុចផ្ទះជួលប្រទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បុរសរងគ្រោះមានឈ្មោះ បាន រុទ្ឋី អាយុ២៧ឆ្នាំដែលមានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុក កំណើតឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេមិនដឹងថាបុរសរងគ្រោះមកពីណានោះទេ ស្រាប់តែនៅម៉ោងកើតហេតុប្រជាពលរដ្ឋបានប្រទះឃើញបុរសខាងលើ អង្គុយកាន់កាំបិតមុខ២មួយ និងអា ក ខ្លួនឯងហូឈាមស្រោចខ្លួនភ្លាមៗនោះប្រជាពលរដ្ឋបានរាយការទៅសមត្ថកិច្ចភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់ហើយយកកាំបិតចេញពីដៃជនរងគ្រោះ បន្ទាប់មកបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

គួបញ្ជាក់ផងដែរថា៖ អ្វីដែលគួអោយហួសចិត្តនោះគីរថយន្តសង្គ្រោះបានមកដល់ទៅចំនួន៣គ្រឿង ហើយបានដណ្ដើមគ្នាយកជនរងគ្រោះ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង