អាណោចអាធ័មណាស់! បុរសម្នាក់ស្លាប់យ៉ាងវេទនានៅក្នុងភ្នក់ភ្លើងដ៏សែនក្តៅ ក្រោយពីផ្ទុះ…
ឧត្តរមានជ័យ៖ មានករណីអគ្គីភ័យមួយបានកឆាបឆេះខ្ទមមួយកន្លែង ហើយបណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងវេទនានៅក្នុងកំដៅព្រះអគ្គីដ៏សែនក្តៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍នេះ កើតឡើងបណ្តាលមកពីផ្ទុះចង្ក្រានហ្គាស ហើយសមត្ថកិច្ចបានបន្តថាទៀតថា បុរសដែលស្លាប់នោះមានឈ្មោះ ដៀប សុភី ភេទប្រុសអាយុ ២៤ឆ្នាំរស់នៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ហើយខ្ទមដែលត្រូវភ្លើងឆេះនោះមានទំហំ ៤ ម៉ែត្រ គុណនិង៥ ម៉ែត្រសង់ពីឈើ ប្រក់ដំបូលស័ង្កសី ជញ្ជាំងក្តារ ដោយអំណាចនៃព្រះអគ្គីមានទំហំធំពេក មិនអាចទប់ស្កាត់បានទើបបណ្តាលអោយឆេះជនរងគ្រោះ និងខ្ទមស្ទើរតែគ្មានសល់៕
មតិលើបញ្តាញសង្គម Facebook