អាណោចអាធ័មណាស់! ជាងផ្សារដែកម្នាក់រអិលជើងធ្លាក់ចូលម៉ាស៊ីនកិនដីឥដ្ឋបណ្ដាលឲ្យដាច់ជាកង់ៗស្លាប់ភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជាងផ្សារដែកម្នាក់បានស្លាប់ យ៉ាងអាណោចអធ័មដោយធ្វើការមិនប្រយ័ត្នស្រាប់តែរអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលឲ្យរមួលសាកសពខ្ទេចខ្ទីរជាកង់ៗបន្ទាប់ពីរអិលជើងចូលម៉ាស៊ីនកិនដី។
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចសិប្បកម្មឡផលិតឥដ្ឋមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦Aក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អឿន រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅជាមួយឪពុកឈ្មោះ ប៉ាល់ សំអឿន នៅក្បែរស្ពានទី១២ តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិបាក់ខែងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារនិងមានស្រុកកំណើតនៅឯព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍ នៅមុនកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រម្នាក់ទៀត ដែលជាជាងផ្សារដែកដូចគ្នា បាននឹងកំពុងបន្តផ្សារនៅក្បែរម៉ាស៉ីុនកិនដី ដើម្បីផលិតឥដ្ឋសុខៗ ហើយក៍នាំគ្នាសម្រាកមួយស្របក់ ដោយម្នាក់រវល់ចេញមកខាងក្រៅបាត់ ខណៈមួយសន្ទុះក្រោយគេឃើញជនរងគ្រោះបានស្ទុះឡើងទៅក្បែរម៉ាស៉ីុនកិនដីឥដ្ឋ ដើម្បីផ្សារម្នាក់ឯង ស្រាប់តែខុសបច្ចេកទេសក៏រអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដីបណ្ដាលឲ្យកិនសាកសពខ្ទេចខ្ទីរ ស្លាប់យ៉ាងអាណោចអធម៌ជាទីបំផុត។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យភ្លាមៗ ជនរងគ្រោះពិតជាស្លាប់ដោយសារចូលម៉ាស៊ីនកិនដីពិតប្រាកដមែន។ ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង