វ៉េង តារាវរឌី ដែលហៅ “ជំទាវតូច” ជាតារាសោះ ទោះវ័យប៉ុណ្ណឹងហើយនៅតែស្អាត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកនាង វ៉េង តារាវរឌី ហៅជំទាវតូចឈ្មោះក្នុងហ្វេសបុក គឺជាអតីតតារាសម្តែងរូបដែលបានចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកប៉ុន្តែរូបសម្រស់វិញគឺរូបរាងពេញសាច់ពេញរាង សម្បុរសសខ្ចី ដែលធ្វើឱ្យប្រុសៗចង់សុំស្រលាញ់បើទោះបីជាវ័យឡើងច្រើនក៏ដោយ។

ធ្លាប់ជាអតីតតារាសម្តែងធ្លាប់មានប្រវត្តិចូលបម្រើវិស័យកុន និងវិស័យចម្រៀងខារ៉ាអូខេ កាលពីជិត១០ឆ្នាំមុន។ ក្រោយមកដោយសារតែអ្នកនាងត្រូវរងការប្រឆាំងយ៉ាងរឹងមាំពីសំណាក់សាច់ញាតិ ទើបខកខានស្តាយនិស្ស័យ ដែលធ្លាប់ពេញចិត្តរហូតចាកឆ្ងាយពីប្រិយមិត្តមកដល់សព្វថ្ងៃ។

បើទោះជាអ្នកនាង វ៉េង តារាវរឌី មិនអាចវិលបកក្រោយពីវិស័យសិល្បៈឡើងវិញមែននិយាយពីទឹកចិត្តវិញ គឺនៅមានចំណូលចិត្តដក់ជាប់ ហើយក៏ជាទស្សនិកជនមួយរូបគាំទ្រវិស័យសិល្បៈមិនថា ការច្រៀង ដើរបង្ហាញម៉ូដ ឬសម្តែងរបស់តារារលកក្រោយឡើយ។
វ៉េង តារាវរឌី ហៅជំទាវតូចឈ្មោះក្នុងហ្វេសបុក បានឲ្យដឹងថា កាលពីប្រមាណជិត១០ឆ្នាំមុនអ្នកនាងធ្លាប់អុកឡុកវិស័យសិល្បៈបានមួយប្រាវ។ ក្នុងពេលជាប់សម្តែងអ្នកនាងធ្លាប់ប្រឡងកផ្នែកសម្រស់ក្នុងកម្មវិធីមួយ ដោយជាប់ចំណាត់ថ្នាក់លេខ១។ បន្ទាប់មកវាយឡុកការថតសម្តែង ហើយដៃគូសម្តែងភាគច្រើន គឺជាមួយលោក ហម ឈរ៉ា។

អ្នកនាង តារាវរឌី ដែលជាប្អូនស្រីបង្កើតអតីតតារាសម្តែង វ៉េង សូដានី រស់នៅអាមេរិកបានប្រាប់ទៀតថា អាចថាយើងមានឱកាសច្បាមតិចតួចខុសពីបងស្រីលើនិស្ស័យមួយនោះ កាលនៅក្មេងមានសម្រស់ដូចផ្កាកន្លង់ចោម រហូតត្រូវបងប្រុសបង្កើតហាមដាច់ខាតមិនឲ្យប្រឡូកសិល្បៈ បើទោះជាខំនិយាយមានទាំងបងប្អូន។ ចាប់តាំងពីពេលនោះមក នាងក៏សុខចិត្តតាមបំណងបងប្រុសផ្តាច់ទំនាក់ទំនងដើរលើវិស័យសិល្បៈមកទល់សព្វថ្ងៃ។ អ្នកនាងលើកឡើងបន្តថា ចាប់តាំងពីនៅឆ្ងាយពីសិល្បៈចិត្តនៅតែពេញចិត្តឲ្យតែមានរឿងខ្មែរថ្មីៗគាំទ្រសូម្បីការប្រឡងចម្រៀងក៏ស្លុងចិត្តតាមដានហើយសរសើរដល់តារាជំនាន់ក្រោយស្អាតៗហើយពូកែ។

រហូតមកដល់ពេលនេះ វ៉េង តារាវរឌី ជាមានមុខរបរខាងក្រៅដោយជាអ្នកធ្វើការផង និងជាថៅកែហាងផឹកស៊ីមួយកន្លែងនៅខាងកើតជាប់វត្តបុទុមវត្តី ដែលកំពុងតែទទួលបានការគាំទ្រពីភ្ញៀវជាច្រើនរហូតថៅកែរូបនេះរកពេលសម្រាកគ្មាន។ ការបង្ហាញវត្តមានផ្សាយនៅលើបណ្តាញព័ត៌មានដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខប៉ុណ្ណោះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង