វ៉ាន់ មុន្នីនាថ រូបសម្រស់កាន់តែស្រស់ ប្រជាប្រិយកាន់តែឡើង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កញ្ញា វ៉ាន់ មុន្នីនាថ ដ៏ស្រស់សោភាទើបតែប្រឡូកការងារសិល្បៈបានជាង២ឆ្នាំមកហើយនោះ រូបសម្រស់កាន់តែស្រស់ ចំណែកឯងប្រជាប្រិយជាតារាម៉ូដែលកាន់តែឡើងមានទីផ្សារការងារជាប់ហូរហែរ។

ទើបតែប្រឡូកក្នុងការងារសិល្បៈបន្តិចសោះ កញ្ញា វ៉ាន់ មុន្នីនាថ កំពុងតែប្រជាប្រិយភាពជាមួយទីផ្សារការងារម៉ូដែលជាប់ជាហូរហែរមិនដាច់សោះ ខណៈរូបសម្រស់របស់នាងត្រូវបានមហាជននិងជាពិសេសប្រុសៗនាំគ្នាសរសើរមានរូបរាងស្លីមស្អាត ជាមួយសម្បុរសសណ្តែកបាយញញឹមស្រស់គួរឱ្យស្រលាញ់។

កញ្ញា វ៉ាន់ មុន្នីនាថ បានបញ្ជាក់ថា សុំត្រឹមតែជាតារាម៉ូដែលសម្រាប់អ្នកគាំទ្រ ពេញចិត្តនិងស្គាល់ ជារឿងល្អ និង ជាក្តីប្រាថ្នាធំ របស់នាងក្នុងវិថីសិល្បៈនេះ។ សម្រាប់មហិច្ចតាលើសពីនេះ ចង់ក្លាយជាតារាសម្តែងឱ្យល្បីនាពេលខាងមុខនោះ នាងមានអារម្មណ៍ខ្លាចនិងមិនហ៊ានប្រាថ្នា ពីព្រោះនាងបារម្ភពីសមត្ថភាពរបស់នាង ខ្លាចមិនអាចបំពេញតម្រូវចិត្តរបស់ទស្សនិកជនខ្មែរយើង។

ជាសមាជិកម្នាក់ចំណោមក្រុម Time Model បានអះអាងថា ពីមុនពេលនាងចូលប្រឡងក្នុងកម្មវិធីជ្រើសរើសតារាម៉ូដែលនាងធ្លាប់មានអារម្មណ៍ភ័យនិងពេលខ្លះមិនអាចបញ្ចេញសមត្ថភាពទៅតាមការចង់បានរបស់កម្មវិធីបង្ហាញម៉ូត។ ប៉ុន្តែពេលនេះសម្រាប់ការងារបង្ហាញម៉ូតគ្រប់ប្រភេទ នាងគ្មានការបារម្ភ ឬ ភ័យអ្វីឡើយ។ នាងអាចបញ្ចេញសមត្ថភាពគ្រប់កាលទេសៈ ហើយការបង្ហាញភាពសិចស៊ី សម្រាប់នាងអាចធ្វើបានគ្រប់យ៉ាងទៅតាមការចង់បានពីអ្នកដឹកនាំថែមទៀត។

តារាម៉ូដែលរូបនេះបានប្រាប់ថា ទោះបីជាអាជីពរបស់នាងដែលជាអ្នកបង្ហាញម៉ូតជារើយត្រូវបានជួបឧបសគ្គ និង មានរឿងបាក់ទឹកចិត្តម្តងកាលយ៉ាងក៏ដោយ ក៏នាងបានតាំងចិត្តចំពោះអាជីពនេះដោយនាងស្រលាញ់ និង មិនបោះបង់ឡើយ។ អ្វីដែលនាងប្រាថ្នានោះ នាងចង់បញ្ចេញសមត្ថភាព និង បង្ហាញសម្រស់ពិតៗ ក្នុងនាមជាតារាម៉ូដែលសម្រាប់អ្នកគាំទ្រឱ្យពេញចិត្ត និង សុំមកវិញនូវការគាំទ្រពីមហាជន។

សូមបញ្ជាក់ថា នាង បានចូលប្រឡងក្នុងកម្មវិធីបរវកញ្ញា ប្រ៊ីស្ទុនទូរទស្សន៍លេខ៩ និង កម្មវិធីខ្មែរស៊ុបពើម៉ូដែល ឆ្នាំ២០១៥ ។ ការងារទើបប្រឡូកថ្មី នាងតែបានលេចមុខជាតារាសម្តែងក្នុងបទចម្រៀងរបស់ផលិតកម្មសាន់ដេ ក្នុងបទរបស់ ខេមរៈ សិរីមន្ត មានចំណងជើង “មនុស្សអាក្រក់លើលោកគឺបង”។

សម្រាប់ជីវប្រវត្តិរបស់កញ្ញា វ៉ាន់ មុន្នីនាថ  មានស្ថានភាពគ្រួសារធូរធារដែលគ្រួសាររបស់នាងបើកមុខរបបអាហារដ្ឋាន។ នាងមានបងប្អូន៤នាក់ ជាកូនស្រីពៅ ហើយ នាងជាអ្នករស់នៅក្នុងតំបន់ព្រែកព្នៅ រាជធានីភ្នំពេញ។ នាងបានបញ្ចប់ការសិក្សារបាក់ឌុប និងបន្តការសិក្សារបរិញ្ញាប័ត្រភាសាអង់គ្លេស ។ សព្វថ្ងៃនេះនាងជាបុគ្គលិកក្នុងក្រុមហ៊ុនអាជីវកម្មឯកជនមួយដែលមានតួនាទីជាលេខាដ៏ស្រស់ស្អាតប្រចាំក្រុមហ៊ុនផងដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង